ព័ត៌មានអន្តរជាតិ

ត្រីឆ្លាំង៥១៤ គីឡូក្រាម អាយុជិត ១០០ ឆ្នាំត្រូវបានប្រជានេសាទចាប់បាននៅប្រទេសចិន

image

(ចិន)៖ ត្រីឆ្លាម Kaluga ទម្ងន់ ៥១៤ គីឡូក្រាម ត្រូវបានប្រជានេសាទចាប់បានពីទន្លេ Heilongjiang នៅជិតទីក្រុង Fuyuan ខេត្ត Heilongjiang ភាគខាងជើងប្រទេសចិន។

ត្រីឆ្លាមទំហំយក្សនេះមានប្រវែង ៣,៥៩ ម៉ែត្រដែលមានអាយុជិត ១០០
ឆ្នាំ។ វាត្រូវបានចាប់ដោយអ្នកនេសាទនៅទីក្រុង Fuyuan នៃទន្លេ Heilongjiang នៅម៉ោងប្រហែល ១រសៀលម៉ោងនៅប្រទេសចិន។

អ្នកស្រុករាប់ពាន់នាក់បាននាំគ្នាទៅទីនោះដើម្បីរកមើលសត្វត្រីឆ្លាមចម្លែកនោះ។

ត្រីឆ្លាមញីនេះ ត្រូវបានទិញដោយការិយាល័យផលិតផលទឹកត្រីក្នុងស្រុកមួយ។

រហូតមកដល់ពេលនេះត្រីឆ្លាមនោះ ត្រូវបានដាក់ចូលក្នុងស្រះដើម្បីរង់ចាំគន្លែងឲ្យចូលក្នុងទន្លេវិញ៕