ទារកលើសទម្ងន់ ពេលកើត អាចប្រឈមនឹងបញ្ហាជាច្រើន ទាំងម្តាយនិងទារកផ្ទាល់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់ពេលកើត លើសពី៤.០០០ក្រាម​​។ តាមរយៈការសិក្សាជាច្រើន បានបង្ហាញថា ស្តី្រមានផ្ទៃពោះទាំងអស់ ប្រហែលជា១% ទៅ ១០% អាចផ្តល់កំណើត នូវទារកដែលលើសទម្ងន់។

​ពាក់ព័ន្ធនឹងបញ្ហានេះ, មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញតាមរយៈ ​ទំព័រហ្វេសប៊ុករបស់ខ្លួន នូវមូល​ហេតុ ដែលធ្វើឲ្យទារកលើសទម្ងន់ ដោយរួមមាន៖ ម្តាយមានជំងឺទឹកនោមផ្អែម ដែលការគ្រប់គ្រងជាតិស្ករ ពុំបានត្រឹមត្រូវ, ការឡើងទម្ងន់ ខុសពីធម្មតារបស់ម្តាយ ក្នុងកំលុងពេលមានគភ៌
និងកត្តាតំណពូជ (ឪពុក ឬម្តាយ មានមាឌធំ ឬធាត់)។

ចំពោះផលវិបាកដែលអាចកើតមាន នៅពេលទារកលើសទម្ងន់ ​កត្តាប្រឈមលើម្តាយ មានដូចជា ការសម្រាលតាមផ្លូវធម្មជាតិ មានការពិបាក និងមានអត្រាខ្ពស់ ប្រឈមទៅនឹង ការសម្រាលតាមការវះកាត់។ ដោយឡែក កត្តាប្រឈមលើទារកក្នុងផ្ទៃ និងកំឡុងពេលសម្រាលវិញ មានដូចជា ការកើនឡើងនូវអត្រា នៃភាពមិនប្រក្រតីពីកំណើត ទារកអាចប្រឈមនឹង ការកើតពុំគ្រប់ខែ, ទារកអាចជាប់ស្មា ឬរងរបួសពុំអាចលើកដៃរួច ឬបាក់ឆ្អឹង និងបញ្ហាមួយទៀតគឺ ទារកអាចប្រឈម នឹងការស្លាប់ក្នុងពោះ។

​កត្តាមួយទៀត គឺកត្តាប្រឈមលើទារកក្រោយកើត មានដូចជា ​ទារកអាចប្រឈមនឹងកង្វះជាតិស្ករ ដែលអាចបណ្តាលឲ្យប្រកាច់ឬប៉ះពាល់ដល់ខួរក្បាល, ទារកអាចមានវិបត្តិផ្លូវដង្ហើម (ហត់ដង្ហក់ និងថ្ងូរ), ទារកអាចមានកំហាប់ឈាមខាប់ ខុសពីធម្មតា ដែលបណ្តាលឲ្យមាន ខាន់លឿងខ្លាំង និងរយៈពេលយូរ និងកត្តាប្រឈមមួយទៀត គឺទារកអាចមានសាច់ដុំបេះដូងរីក។

​ចំពោះវិធីបង្ការ​, មន្ទីរពេទ្យកាល់ម៉ែត បានឲ្យដំបូន្មាន​ ៖ ឲ្យមានការតាមដានផ្ទៃពោះ ឲ្យបានទៀងទាត់ ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព​, ​ពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យឯកទេស ផ្នែកទឹកនោមផ្អែម ចំពោះស្រ្តីមានផ្ទៃពោះ ដែលមានជំងឺទឹកនោមផ្អែម ដើម្បីគ្រប់គ្រងជាតិស្ករ ឲ្យបានត្រឹមត្រូវ អាចកាត់បន្ថយអត្រា ផ្តល់កំណើតទារកលើសទម្ងន់, ​ការគ្រប់គ្រង របបចំណែអាហារឲ្យបានត្រឹមត្រូវ ចំពោះស្រ្តី ចៀសវាងការឡើងទម្ងន់ ខុសពីធម្មតា ក្នុងកំឡុងពេលមានផ្ទៃពោះ៕
( អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី និងឯកសារ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation