សម្តេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃមិនបានដាក់អង្គការសង្គមស៊ីវិលណាមួយនៅក្នុងបញ្ជីខ្មៅនោះទេ
| ព័ត៌មានជាតិ
SHARE

ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បែបនេះបានធ្វើឡើងនៅក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី២ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ គឺបន្ទាប់ពីមានការលើកឡើងថា អង្គការសង្គមស៊ីវិលមួយចំនួនស្ថិតក្នុងបញ្ជីខ្មៅ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា មានការលើកឡើងអំពីអង្គការសង្គមស៊ីវិលមួយចំនួនស្ថិតក្នុងបញ្ជីខ្មៅ គឺរឿងនេះ សម្តេចមិនដឹងនោះទេ ហើយមកដល់ពេលនេះលើកលែងតែមានការសុំពីអង្គការសាមីណាមួយនោះ ដែលសុំលុបចេញពីបញ្ជី ទើបក្រសួងលុបតាមសំណូមពរ ក៏ប៉ុន្តែអង្គការទាំងអស់ដែលអត់មានសំណូមពរ គឺនៅក្នុងបញ្ជីស្របច្បាប់ទាំងអស់ ហើយបើស្ថិតក្នុងបញ្ជីស្របច្បាប់មិនអាចននិយាយថា នៅក្នុងបញ្ជីខ្មៅបានទេ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ក្រសួងមហាផ្ទៃនឹងទទួលយករាល់សំណើរបស់អង្គការសង្គមស៊ីវិលទាំងអស់ ដើម្បីកែលម្អ និងបើកទូលាយក្នុងកិច្ចពិភាក្សាគ្នាជាមួយអង្គការសង្គមស៊ីវិលដោយគ្មានការរើសអើងផងដែរ។

សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់អង្គសមាគមទាំងអស់គប្បីរួបរួមគ្នាធ្វើការងាជាធ្លុងមួយ ដើម្បីផលប្រយោជន៍រួម និងគប្បីធ្វើអ្វីស្របទៅតាមច្បាប់ ដែលបានកំណត់ ខណៈក្រសួងនឹងបើកវេទិកាជួបជុំគ្នាមួយឆ្នាំពីរដង ក្នុងគោលបំណងស្វែង រកដំណោះស្រាយនានាដើម្បីកែស្ថាបនា៕
(អត្ថបទ៖មួង សុវណ្ណារិទ្ធ​)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation