ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ជាមួយប្រព័ន្ធទិន្នន័យពន្ធគយបានដាក់ឲ្យដំណើរការជាផ្លូវការហើយ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ជាមួយប្រព័ន្ធទិន្នន័យពន្ធគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកជំទាវ កុយ សុដានី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ចាក់ឱ្យដឹងថា ការតភ្ជាប់ប្រព័ន្ធនេះ នឹងធ្វើការផ្ទៀតផ្ទាត់ លេខសម្គាល់សន្លឹកពន្ធនាំចូល ដើម្បីទាញយកព័ត៌មានយានយន្ត មកប្រើប្រាស់ សម្រាប់ការចុះបញ្ជីយានយន្ត ដែមចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កភាពងាយស្រួលក្នុងការផ្តល់សេវា ទប់ស្កាត់ការក្លែងបន្លំឯកសារសាធារណៈ ចំណេញពេលវេលាក្នុងការចុះបញ្ជីយានយន្ត និងបង្កើនការប្រមូលចំណូលពន្ធគយទៀតផង។

បើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គិតចាប់ពីថ្ងៃដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មកដល់ថ្ងៃដាក់អោយដំណើរការផ្លូវការនេះ មានរយៈពេលប្រមាណជាង ០២ខែ ដែលបានផ្ទៀងផ្ទាត់គល់បញ្ជីយានយន្តប្រមាណជិត ១០ម៉ឺនគ្រឿង ដែលក្នុងនោះមានរថយន្តប្រមាណ១៣.០០០គ្រឿង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation