ព័ត៌មានជាតិ

ក្រុមហ៊ុន Cellcard ប្រគល់សាច់ប្រាក់ និងរង្វាន់សរុបជាង ៣០ម៉ឺនដុល្លារ

image

នៅថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន Cellcard បានប្រគល់សាច់ប្រាក់និងរង្វាន់ផ្សេងទៀតជាច្រើនដែលសរុបជាទឹកប្រាក់មានចំំនួន ៣០ម៉ឺនដុល្លារ ជូនអតិថិជនដែលមមានសំណាងនៅក្នុងកម្មវិធីចាប់រង្វាន់ចុងក្រោយបង្អស់នេះ។

នៅក្នុងកម្មវិធីប្រគល់រង្វាន់លើកទី១ សម្រាប់ឆ្នាំ២០១៩នេះ អតិថិជនជាង៣០នាក់ បានមកចូលរួមទទួលរង្វាន់ដែលបានឈ្នះពីកម្មវិធី iKnow iKnow, Fish a Fino និង 10K Raffle។

សូមបញ្ជាក់ថា រង្វាន់ទាំងអស់មានដូចជា៖

• ម៉ូតូ Yamaha Janus ឆ្នាំ2018 មានអ្នកឈ្នះចំនួន 8 អ្នក នៅក្នុងកម្មវិធី iKnowiKnow
• ម៉ូតូ Yamaha Janus ឆ្នាំ2018 មានអ្នកឈ្នះចំនួន 18 អ្នក ក្នុងកម្មវិធី ស្ទូចយកម៉ូតូ
• លុយសុទ្ធ 10ម៉ឺនដុល្លា មានអ្នកឈ្នះ ម្នាក់ ក្នុងកម្មវិធីឈ្នះ១មឺុនដុល្លាររៀងរាល់ថ្ងៃ
• លុយសុទ្ធ 5ម៉ឺនដុល្លាមានអ្នកឈ្នះ ម្នាក់ក្នុងកម្មវិធីឈ្នះ១មឺុនដុល្លាររៀងរាល់ថ្ងៃ
ជាមួយគ្នានេះក៏មានរង្វាន់កាតកោសសរុបជាទឹកប្រាក់ 350ដុល្លា ទៀតត្រូវបានប្រគល់ជូននៅក្នុងកម្មវិធីនេះផងដែរ។រូបភាព ៖ គង់ វណ្ណះ