សម្តេចតេជោ ហ៊ុន សែន ​ឧបត្ថម្ភថវិកា​៣ម៉ឺនដុល្លារ បូក​ប្រាក់ឧបត្ថម្ភ​របស់អ្នកឧកញ៉ា គិត ម៉េង ​៥ម៉ឺនដុល្លារ និងថវិកាមន្រ្តីជាន់ខ្ពស់កម្ពុជា​១ម៉ឺនដុល្លារឲ្យដល់និស្សិតខ្មែរដែលសិក្សានៅប្រទេសចិន
| ព័ត៌មានជាតិ
SHARE

ចិន៖ ដោយបានមើលឃើញអំពីសេចក្តីត្រូវការចាំបាច់របស់ក្មួយៗនិស្សិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានឧបត្ថម្ភថវិកាមួយចំនួនដល់និស្សិតផ្ទាល់ និងបានជួយដល់សមាគមនិស្សិតដែលកំពុងសិក្សានៅប្រទេសចិនចំនួន ៣ម៉ឺនដុល្លារ បូកនឹងប្រាក់ឧបត្ថម្ភតាមរយៈសភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្ម ចំនួន៥ម៉ឺនដុល្លារ ព្រមទាំងមន្រ្តីជាន់ខ្ពស់កម្ពុជាចំនួន១ម៉ឺនដុល្លារ សរុប៩ម៉ឺនដុល្លារ ដើម្បីទំនុកបម្រុងសមាគមនិស្សិតខ្មែរនៅប្រទេសចិនឲ្យមានលទ្ធភាពបន្តកិច្ចការរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសចិនដែលបានខិតខំសិក្សារៀនសូត្រ ព្រម ទាំងបានបង្កើតជាសមាគមនិស្សិតដើម្បីជួយទំនុកបម្រុងគាំទ្រគ្នាទៅវិញទៅមក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation