ល្បែងស៊ីសងបាញ់ត្រីជាច្រើនទីតាំងនៅតែបន្តបើកលេងក្នុងរាជធានីភ្នំពេញ ក្រោមការចាត់ចែងពីមេធំអ៉ីគង់នឹងលោកវេហា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖មេបើកល្បែងស៊ីសងបាញ់ត្រីធំៗមានឈ្មោះអ៉ីគង់ នឹងលោកវេហា កំពុងដាក់ពង្រាយទូបាញ់ត្រីស៊ីសងជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។

ក្នុងខណ្ឌដូនពេញក៏មានច្រើនកន្លែងដែរ ដូចជារូបភាពបង្ហាញនេះគឺជាអាជីវកម្មរបស់លោកផ្កាយ១ម្នាក់រហ័សនាមវេហា ជាថៅកែល្បែងស៊ីសងបាញ់ត្រីលំដាប់លេខ១នៅកម្ពុជា ហើយក៏ជាអ្នកបម្រើការងារនៅក្រសួងមហាផ្ទៃផងដែរ។ រូបភាពទីតាំងទូបាញ់ត្រីស៉ីសងគឺជ្រកក្រោមរូបភាពភោជនីយដ្ឋានsky fun ស្ថិតនៅចិញ្ចើមផ្លូវលេខ៦៣ កែងស្តុបអារយ៉ង់ មហាវិថីត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយផ្ទះមួយនៅជាប់ភោជនីយដ្ឋានក៏ដាក់មួយទូផងដែរ។ ហើយនឹងមានជាច្រើនទីតាំងទៀតនៅខណ្ឌចំការមន ប្លុកបឹងត្របែកជាកន្លែងដំឡើងទូសម្រាប់លក់និងបើកលេងផង នឹងមាននៅកោះពេជ្រ មាននៅខណ្ឌឫស្សីកែវ ខណ្ឌចំការមន នឹងខណ្ឌមានជ័យជាដើម។

ក្នុងនោះលោកវេហាក៏មានដាក់ហ៊ុននិងអ្នកផ្សេងទៀត ដូចជាមេឈ្មោះលោកសូយកំពុងបើកលេងនៅក្នុងផ្ទះលេខ៩លេខ១០ ស្ថិតនៅភូមិទ្រា១ ផ្លូវលំ ទល់មុខរបងចំហៀងខាងលិចវត្តស្ទឹងមានជ័យ ។ និងមួយទៀតនៅក្នុងផ្ទះឈើលើផ្លូវ២៧១ ទល់មុខចំហៀងស្ពានអាកាស ស្ទឹងមានជ័យ ជារបស់លោកសូយនិងយាយម៉ៅ ។

ទាក់ទងករណីនេះលោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានឲ្យដឹងថា គណៈបញ្ជាការខណ្ឌទើបតែចុះល្បាតមើលតាមគោលដៅ ដោយលោកបានបង្ហាញរូបភាពនៅទីតាំងផ្ទះមួយល្វែងដែលជាអតីតកន្លែងបើកទូបាញ់ត្រីស៊ីសង គឺលោកចង់បង្ហាញថា គ្មាននោះទេ ដែលផ្ទុយពីអ្នកភូមិរាយការមក។

ចំណែកលោក ចាន់ គុណថេត អភិបាលរងខណ្ឌដូនពេញ បានយដឹងថា បើដឹងនឹងឃើញទីតាំងដាក់ទូបាញ់ត្រីស៉ីសងនេះលោកនឹងចាត់វិធានការ។

សេចក្ដីរាយការណ៍បន្តថា លោកវេហាសហការគ្នាជាមួយអ៉ីគង់រកស៊ីមុខរបរនេះដុះស្លែមកហើយបច្ចុប្បន្នបានសហការជាមួយថៅកែចិនពង្រីកមុខរបរនេះដល់ក្រុងព្រះសីហនុហើយសមត្ថកិច្ចជំនាញគឺស្គាល់អ្នកទាំងពីរច្បាស់ហើយអ្នកមួយចំនួនកំពុងតែឃុបឃិតទទួលប្រយោជន៍ពីមុខរបរនេះ។

ទាក់ទងនឹងការលើកឡើងនេះដែរ លោកវេហា មិនទាន់អាចសុំការបញ្ជាក់ពីលោកវេហាបាននៅឡើយ៕ ដោយ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation