ប្រទេសវ៉េណេស៊ុយអេឡាចាប់ខ្លួនមនុស្ស២៧នាក់នៅក្នុងការបះបោរមួយដែលទទួលបរាជ័យ
| ព័ត៌មានអន្តរជាតិ
SHARE

វ៉េណេស៊ុយអេឡា៖ ប្រទេសវ៉េណេស៊ុយអេឡាបានធ្លាក់ចុះកាន់តែជ្រៅទៅក្នុងភាពច្របូកច្របល់នៅថ្ងៃច័ន្ទ ខណៈដែលកងកម្លាំងសន្តិសុខបានទប់ស្កាត់ដោយជោគជ័យទៅលើការបះបោរមួយដែលគ្រោងធ្វើឡើងដោយក្រុមឆ្មាំជាតិ និងបានបង្កឱ្យមានការតវ៉ាហិង្សាតាមដងផ្លូវ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះ បានរារាំងមិនឱ្យមានការដឹកនាំថ្មី ដែលគ្រប់គ្រងដោយគណបក្សប្រឆាំងនោះ។

ប្រមុខគណបក្សសង្គមនិយមលោកDiosdado Cabello បាននិយាយថា ក្រុមឆ្មាំសន្តិសុខជាតិ ២៧នាក់ត្រូវបានគេចាប់ខ្លួនហើយនឹងបន្តចាប់ខ្លួនមនុស្សជាច្រើនបន្ថែមទៀត នៅពេលដែលការស៊ើបអង្កេតបានបង្ហាញ។
ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅពេលដែលមេដឹកនាំគណបក្សប្រឆាំង បានងើបបះបោសារជាថ្មី នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រឆាំងការដឹកនាំលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ។
ក្រុមបក្សប្រឆាំងបានអំពាវនាវឱ្យមានការធ្វើបាតុកម្មនៅទូទាំងប្រទេសនៅថ្ងៃពុធស្អែកនេះ ដោយជំរុញឱ្យប្រធានាធិបតីវ៉េណេស៊ុយអេឡាចុះចេញពីតំណែង ជាពិសេសសមាជិកនៃកងកម្លាំងប្រដាប់អាវុធឈប់គាំទ្រលោក នីកូឡា ម៉ាឌូរ៉ូ។

ការបះបោរនេះបានបង្កឱ្យមានការតវ៉ានៅក្នុងសង្កាត់ក្រីក្រមួយដែលមានចំងាយប៉ុន្មានគីឡូម៉ែត្រពីវិមានប្រធានាធិបតីរបស់លោកនីកូឡា ម៉ាឌូរ៉ូ។ ប៉ុន្តែការបះបោរនេះ ត្រូវបានបំបែកដោយឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលអ្នកស្រុកបានដុតបំផ្លាញធុងសំរាម ហើយបានស្រែកទាមទារឱ្យម៉ាឌូរ៉ូចុះចេញពីតំណែង។

ប្រមុខយោធារបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គេបានរកឃើញអាវុធទាំងអស់ ហើយបានចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនៅក្នុងចលនាបះបោរ ដែលត្រូវបានចាត់ទុកថា ជាទង្វើ«ក្បត់ជាតិ» ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation