នាវិក១០នាក់បានស្លាប់និង១៤នាក់ទៀតត្រូវបានជួយសង្គ្រោះបន្ទាប់ពីនាវា២គ្រឿងបានឆេះនៅក្បែរតំបន់គ្រីមៀ
| ព័ត៌មានអន្តរជាតិ
SHARE

រុស្ស៊ី៖ សាកសពសមាជិកនៃក្រុមនាវិកចំនួន១០នាក់ត្រូវបានគេរកឃើញ រួមជាមួយនឹងក្រុមនេវិក១៤នាក់ផ្សេងទៀត ត្រូវបានគេជួយសង្គ្រោះបន្ទាប់ពីនាវា ចំនួន២ គ្រឿងបានឆេះនៅច្រកសមុទ្រKerch ក្បែរនឹងឧបទ្វីបគ្រីមៀរ។ជុំវិញហេតុការណ៏នេះបើតាមក្រសួងដឹកជញ្ជូនរបស់ប្រទេសរុស្ស៊ីឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តធ្វើឡើង។

ក្រសួងដដែលនេះបានបញ្ជាក់កាលពីថ្ងៃទី២១ ខែមករាថា នៅពេលអគ្គីភ័យបានផ្ទុះឡើង ក្រុមនាវិកនៅលើនាវាបានលោតចូលទៅក្នុងសមុទ្រដើម្បីសុវត្ថិភាព បន្ទាប់ពីភ្លើងបានឆាប់ឆេះកំឡុងពេល ដែលនាវាទាំងពីរនេះ កំពុងផ្ទេរសាំងអោយគ្នា។

នាវាទាំងពីរស្ថិតជារបស់ប្រទេស Tanzanian ហើយមានក្រុមនាវិកសរុបចំនួន ៣១ នាក់ ដែលក្នុងចំណោមពួកគេមាន១៦នាក់ ជាជនជាតិតួកគីនិង១៥នាក់មកពីប្រទេសឥណ្ឌា។

ប្រភពច្បាស់ការណ៏មួយដែលសារព័ត៌មានរ៉យទឺរបានដកស្រង់ឱ្យដឹងថា នៅពេលឧប្បត្តិហេតុភ្លើងឆេះ នេះបានកើតឡើងនោះ គឺនៅលើសមុទ្រកំពុងមានព្យុះកើតឡើងច្រកសមុទ្រKerch ដែលមាននាវាឆាប់ឆេះនេះ មានទីតាំងចន្លោះរវាងឧបទ្វីបCrimea និងភាគខាងត្បូងប្រទេសរុស្ស៊ី ដែលគ្រប់គ្រងការចេញចូលពីសមុទ្រខ្មៅទៅសមុទ្រAzov នៃប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។

ហើយកាលខែវិច្ឆិកាប្រទេសរុស្ស៊ី បានឃាត់ចាប់នាវាទ័ពជើងទឹកចំនួន៣គ្រឿងរបស់អ៊ុយក្រែននិងក្រុមនាវិកដែលនៅលើនោះ នៅក្នុងសមុទ្រខ្មៅនៅជិតច្រកសមុទ្រ Kerchនេះឯង ដែលបង្កឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។

សូមជម្រាបថា ប្រទេសរុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀពីអ៊ុយក្រែនមកគ្រប់គ្រងនៅក្នុងឆ្នាំ២០១៤៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation