សហរដ្ឋអាមេរិកអំពាវនាវឲ្យប្រទេសរុស្ស៊ីបំផ្លាញប្រព័ន្ធការពារមីស៊ីលថ្មីរបស់គេ
| ព័ត៌មានអន្តរជាតិ
SHARE

កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានអំពាវនាវប្រទេសរុស្ស៊ី ដើម្បីបំផ្លាញប្រព័ន្ធកាំជ្រួចមីស៊ីលថ្មីមួយ ដែលអាមេរិកចាត់ថា ជាការរំលោភដោយផ្ទាល់ទៅលើសន្ធិសញ្ញាកងកម្លាំង នុយក្លេអ៊ែរកម្រិតទាប (INF) ហើយបានចោទប្រកាន់ក្រុងម៉ូស្គូ ថា បានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនិងសន្ដិភាពសកលលោក។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក បានច្រានចោលនូវសំណើរសុំរបស់រុស្ស៊ី ដើម្បីរក្សាសន្ធិសញ្ញាពិសេស ដោយអោយអាមេរិកដកចេញប្រពន្ធ័មីស៊ីលចេញពីតំបន់អឺរ៉ុប ខណៈដែលអាមេរិកគ្រោងនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនៅខែក្រោយ។

លោក Robert Wood ឯកអគ្គរដ្ឋទូតសម្ព័នភាពអាវុធនុយក្លេអ៊ែររបស់អាមេរិក បានប្រាប់នៅក្នុងសន្និសីទកាសែតថា « ជាអកុសលសហរដ្ឋអាមេរិកបានរកឃើញថា ប្រទេសរុស្ស៊ីមិនអាចជឿទុកចិត្តបានទេ នៅក្នុងការគ្រប់គ្រងអាវុធរបស់ខ្លួន ហើយសកម្មភាពបង្ខិតបង្ខំនិងអំពើអាក្រក់របស់រុស្ស៊ី បានបង្កើនភាពតានតឹងនៅជុំវិញពិភពលោក»។

សូមជម្រាបថា រុស្ស៊ីបានសាកល្បងមីស៊ីលចម្ងាយឆ្ងាយមួយប្រភេទឈ្មោះ SSC-8 / 9M729 ដើម្បីតបតទៅនឹងការដាក់ពង្រាយប្រពន្ធ័មីស៊ីលរបស់ អាមេរិក នៅក្នុងតំបន់អឺរ៉ុប ដែលត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងយ៉ាងខ្លាំងរបស់រុស្ស៊ីសំដៅទៅកាន់តំបន់អឺរ៉ុប និងអាស៊ី ដែលមីស៊ីលនេះ អាចបាញ់បានចម្ងាយចាប់ពី ៥០០ទៅ១៥០០គីឡូម៉ែត្រ ហើយស្របគ្នា នឹងផែនការរបស់រដ្ឋបាលលោកដូណាល់ ត្រាំ ដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ១៩៨៧ នៅដើមខែកុម្ភៈខាងមុខ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation