មនុស្សយ៉ាងហោច២៦នាក់បានស្លាប់បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានបុកជាមួយរថយន្តដឹកទំនិញ ហើយផ្ទុះឆេះនៅភាគនិរតីប្រទេសប៉ាគីស្ថាន
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្ស ២៦នាក់ត្រូវបានសម្លាប់និង៤នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយបានបុកជាមួយនឹងឡានដឹកទំនិញមួយគ្រឿង ហើយបានផ្ទុះឆេះនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន នៅចុងថ្ងៃអង្គារទី២១ ខែមករា។

រថយន្តក្រុងដែលកំពុងធ្វើដំណើរពីទីក្រុងKarachi ទៅកាន់ទីក្រុង Panjgur បានបុកគ្នានៅក្នុងស្រុក Lasbela នៃខេត្ត Baluchistan។

លោក Mohammad Azhar មន្ត្រីជួយសង្គ្រោះមកពីអង្គការ Edhi Rescue បានឱ្យដឹងថា សាកសពចំនួន២៦ ត្រូវបានរកឃើញនៅក្នុងរថយន្តក្រុងនោះ ដែលភាគច្រើនត្រូវបានដុតបំផ្លាញនិងមិនស្គាល់អត្តសញ្ញាណ។

លោក Azhar បាននិយាយថា មានមនុស្សចំនួន ៤០នាក់នៅលើរថយន្តក្រុង បើគិតទាំងអ្នកបើកបរ។ អ្នករងរបួស៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកLasbela និង ៥នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទីក្រុងKarachi៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation