សម្តេចតេជោ​ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង​ដើម្បីរឹតចំណងសាមគ្គី មិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ មករា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីរឹតចំណងសាមគ្គី មិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ការជំរុញឲ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សា ធាររដ្ឋប្រជាមានិតចិន ឲ្យកានតែ រឹងមាំ ទ្វេឡើង ថែម ទៀត ពិសេសការបន្តចូលរួមអនុវត្តឲ្យកាន់មានប្រសិទ្ធភាព និង ស៊ីជម្រៅទ្វេ ឡើងទៀត នូវការអនុវត្តក្នុងភាពជាដៃគូ យុទ្ធ សាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំនៃប្រទេសទាំងពីរ បាន ប្រកាស់ ដាក់ចេញកាលពីពេលថ្មីៗកន្លងទៅ។

នៅក្នុង ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោនាយក រដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដាក់កម្រងផ្កាវិមានវីរជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយនឹងកម្រងផ្កាដែលមានចារិកអក្សរពណ៌ មាស មានអត្ថន័យថា វីរជនរបស់ប្រជាជនចិន ស្ថិតនៅ ជាអមតៈ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចារចិត្ត ដោយសេចក្តីគោរព ជូនចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារី និង កងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្ម សាច់ ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុនៃការការពារទឹកដី និង ការ វាយប្រយុទ្ធការពារបូរណភាពទឹកដី ពីសត្រូវឈ្លាន ពាន។

សូមជម្រាបថា សាធារណរដ្ឋ ប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការ ទូតជាមួយគ្នា នៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ ១៩៥៨ ។ កាល ពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការ ទ្វេភាគី កម្ពុជា ចិន ត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការ ភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រហូតមកដល់ថ្ងៃទី៨ ខែ មេ សា ឆ្នាំ២០១៣ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ចិន បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការអនុវត្តកិច្ច សហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្រ្ត គ្រប់ជ្រុង ជ្រោយ កម្ពុជា ចិន នៅទីក្រុងប៉េកាំង។

ការប្រាស្រ័យទាក់ទងគ្នាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរលើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក រួមគ្នាគាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន និងអាស៊ាន ព្រមទាំងសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

តាមរយៈទំនាក់ទំនងជាងកន្លះសតវត្សរ៍នេះ ប្រទេសទាំងពីរកម្ពុជា-ចិន ទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា៕ (អត្ថបទ​ ហ៊ន សុភ័ក្រ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation