សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបួងសួងនិងថ្វាយសក្ការៈបូជាដល់អាស្រមលោកយាយយ៉ាត លើភ្នំយ៉ាត
| ព័ត៌មានជាតិ
SHARE

ប៉ៃលិន៖នៅរសៀលថ្ងៃអង្គារ​ ទី​២២ ខែមករា ឆ្នាំ២០១៩​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញថ្វាយផ្កាភ្ញី​ ផ្លែឈើ និងគ្រឿងសក្ការៈបូជាជាច្រើនដល់អាស្រមលោកយាយយ៉ាត នៅលើភ្នំយ៉ាតនៃខេត្តប៉ៃលិន។​

បន្ទាប់មក​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ និងគណៈប្រតិភូ​ បាន​ អញ្ជេីញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ផ្លែឈេី​ ថ្វាយព្រះរតនត្រ័យ​ ព្រមទាំងប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃដែលគង់នៅវត្តភ្នំយ៉ាត​ និងវត្តរតនៈសោភ័ណ​ (ហៅវត្តកោងកាង)​ ទៀតផង។

សូមបញ្ជាក់ថា​ ទេយ្យវត្ថុប្រគេនវត្តនីមួយៗរួមមាន​ ៖​ អង្ករ​ ២០០គីឡូក្រាម​ មី​ ១០កេស​ ត្រីខ​ ៣កេស​ សាច់ក្រក​ ១០គីឡូក្រាម​ ត្រីងៀត​ ១០គីឡូក្រាម​ ស្ករស​ ១០គីឡូក្រាម​ ទឹកដោះគោខាប់​ ៥កេស​ អូវ៉ាន់ទីន​ ៥កេស​ មៀនកំប៉ុង​ ២កេស​ តែ​ ៥គីឡូក្រាម​ ទឹកក្រូច​ ១០កេស​ ទឹកបរិសុទ្ធ​ ១០កេស​ និងបច្ច័យ​ ៥លានរៀល​ ព្រមទាំងបច្ច័យរបស់លោកជំទាវថ្នាក់ដឹកនាំជាសប្បុរសជនចំនួន​ ៣,៥០០ដុល្លារអាមេរិក​ និង​ ៥០ម៉ឺនរៀល។

ដោយឡែក​ ប្រគេន​ព្រះចៅអធិការ​វត្ត​នីមួយៗ ស្លាដក់​ ១​ និងបច្ច័យ​ ១លានរៀល។ ប្រគេនព្រះសង្ឃ​ ៩អង្គ​ គង់នៅវត្តភ្នំយ៉ាត​ និងព្រះសង្ឃ​ ៦៩អង្គ​ នៅវត្តរតនៈសោភ័ណ​ ក្នុង​ ១អង្គ​ៗ​ ស្លាដក់​ ១​ និងបច្ច័យ​ ១០ម៉ឺនរៀល។ ជូនយាយជី​ តាជី​ ទាំងពីរវត្តសរុបចំនួន​ ៣២នាក់​ ក្នុងម្នាក់ៗ​ ថវិកា​ ៥ម៉ឺនរៀល​ និងក្រណាត់ស​ ១ដុំ​ ថវិកា​ ១ម៉ឺនរៀល​ទៀត ជាអំណោយរបស់​ សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​។ ជូនក្រណាត់ស​ ២០ដុំ​ ថវិកា​ ២លានរៀល​ ដល់សិស្សវត្តភ្នំយ៉ាត​ ចំនួន​ ២០នាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation