ព័ត៌មានជាតិ

ចូលរួម​ទាំងអស់​គ្នា​ ចែករំលែក​ព័ត៌មាន​នេះ​ដល់ប្រជាជននៅខេត្តព្រះសីហនុ!

image

​ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់​ អតិថិជនសែលកាត ដែលចុះឈ្មោះនៅក្នុងខេត្តព្រះសីហនុ នឹងទទួលបានការផ្ដល់ជូនដោយឥតគិតថ្លៃនូវទិន្នន័យអ៊ីនធឺណិតចំនួន 500MB និងការតេទូរស័ព្ទចេញរយៈពេល 30 នាទី ដើម្បីរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ ខណៈក្រុមសង្គ្រោះបន្ទាន់ កំពុងជម្លៀស​ និងណែនាំប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព។

ដើម្បីរក្សាបាននូវការទំនាក់ទំនងជាមួយក្រុមគ្រួសារ ខណៈដែលប្រជាពលរដ្ឋជាច្រើន បាននិងកំពុងជ្រកកោននៅ សាកលវិទ្យាល័យឡាហ្វ ក្រុមហ៊ុនសែលកាត បាននិងកំពុងដំឡើងស្តង់សាកថ្មទូរស័ព្ទដោយឥតគិតថ្លៃ នៅទីនោះ។

ក្រុមហ៊ុនសែលកាត នឹងធ្វើនូវអ្វី ដែលអាចធ្វើទៅបាន ដើម្បីធានាថា ទូរស័ព្ទអាចដំណើរការបាន ហើយគណនីពួកគេនៅតែដំណើរការ នៅពេលពួកគេត្រូវការវាខ្លាំងបំផុតនោះ។

ប្រជាពលរដ្ឋគ្រប់រូប នៅក្នុងខេត្តព្រះសីហនុ ប្រសិនបើត្រូវការជំនួយសង្គ្រោះបន្ទាន់ សូមទូរស័ព្ទមកលេខ 061 777 111 ហើយសូមប្រាប់ ឈ្មោះ ទីតាំង និងពីស្ថានភាព របស់ខ្លួន ដូចជាមានរបួសជាដើម៕