រដ្ឋបាលក្រុងស្រុកទាំង៧របស់ខេត្តកោះកុងផ្តើមប្រកាសអាសន្នស្តីពីកម្ពស់ទឹកភ្លៀងហក់ឡើងខ្ពស់
| ព័ត៌មានជាតិ
SHARE

កោះកុង៖ កត្តាអាកាសធាតុឆ្នាំនេះខុសប្លែកពីឆ្នាំមុន ដោយឆ្នាំបញ្ហាអាកាសធាតុបាននាំមកនៅទំហំទឹកភ្លៀងមានលក្ខណ:ទ្រង់ទ្រាយធំ ធ្វើ ឲ្យអាងមេស្តុកទឹករបស់ក្រុមហ៊ុនវារីអគ្គិសនីស្ទឹងឫស្សីជ្រុំពេញហៀរបង្កឲ្យបញ្ហាព្រួយបារម្ភសម្រាប់អាជ្ញាធរខេត្តនិងប្រជាពលរដ្ឋនៅតាមតំបន់មាត់ទឹក។


នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ តាមការជូនដំណឹងរបស់ក្រុមហ៊ុនវារីអគិគីសនីស្ទឹងឫស្សីជ្រុំក្រោម សម្រេចធ្វើការបេីកទ្វារមុខទឹកបង្ហូរមកក្រោម ព្រោះតែទំហំទឹកភ្លៀងមានលក្ខណ:ទ្រង់ទ្រាយធំធ្វើ ឲ្យពេញអាង។


ការដែលសម្រេចបេីកទ្វារមុខទឹកបង្ហូរមកក្រោម អាចនឹងបណ្តាលឲ្យមានផលប៉ះពាល់លើការរស់នៅរបស់ប្រជាពលរដ្ឋតិចឬច្រើនយ៉ាងណានៅពុំទាន់បានជាមុន លោកជំទាវ មិថុនា ភូថងនឹងចុះទៅពិនិត្យស្ថានភាពជាក់ស្តែងជាមុនសិន ដើម្បីវាស់ស្ទាបស្ទង់កម្រិតនៃសន្ទុះទឹក ពិសេសស្ទឹងតាតៃតែម្តង។


មុនការចុះពិនិត្យ រដ្ឋបាលខេត្តក៏ដូចមន្ទីរអង្គភាពពាក់ព័ន្ធសូមជូនដំណឹងនេះទុកជាមុន ដល់ពុកម៉ែមីងពូ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមមាត់ព្រែក​ និងតាមតំបន់ទំនាប ក្រោមទំនប់មេត្តាប្រុងប្រយត្ន័​ខ្ពស់​ ជាពិសេសបងប្អូនប្រជានេសាទតែម្តង៕ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation