ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប រួមសហការគ្នារៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនស្តីពី «យុទ្ធសាស្ត្រដឹកនាំ និងគ្រប់គ្រងបុគ្គលិក»

image


កំពត៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «យុទ្ធសាស្ត្រដឹកនាំ និងគ្រប់គ្រងបុគ្គលិក» ក្រោមអធិបតីភាព ឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពត-កែប។

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យសមាជិកសមាជិកាសភាពាណិជ្ជកម្មខេត្តបានជួបជុំផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនក្រោមការយកចិត្តទុកដាក់របស់ប្រធានសភាពាណិជ្ជកម្មខេត្តចំពោះសមាជិកសមាជិការបស់ខ្លួនដែលកម្មវិធីនេះ ជាការយកចិត្តទុកដាក់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជា ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកចំពោះសិប្បករអាជីវករដែលជាសមាជិកសមាជិកាសភាពាណិជ្ជកម្មទូទាំងប្រទេស។

កម្មវិធីនេះរៀបចំឡើង ក្រោមការចូលរួមចែករំលែកបទពិសោធន៍ដោយផ្ទាល់ពី វាគ្មិនកិត្តិយស ដូចជា ឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពត-កែប លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយករង ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បានជជែកពិភាក្សាយ៉ាងផុសផុលចំពោះប្រធានបទខាងលើ និងចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាន ៧០នាក់ ដើម្បីជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន។

សូមបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងក្រោមការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ធនាគារប្រៃសណីយ៍កម្ពុជាក.អ ធនាគាវីង (ខេមបូឌា)ម.ក ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ និង ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តកំពត-កែប៕

ដោយ៖ អ៊ុន ផាន់ណាត់