កម្ពស់ទឹកស្ទឹង និងទន្លេខេត្តពោធិ៍សាត់នាព្រឹក ថ្ងៃទី១២ ខែសីហា
| ព័ត៌មានជាតិ
SHARE

ពោធិ៍សាត់៖ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បញ្ជាក់នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ នេះថា កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានការជន់ឡើងបន្តិច បន្ទាប់ពីមានធ្លាក់ភ្លៀងច្រើនរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅផ្នែកជួរភ្នំក្រវាញភាគកណ្ដាល នៃស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបន្តថា កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៃស្រុកភ្នំក្រវាញ ៤.២៤ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៦.០០ម៉ែត្រ កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៃក្រុងពោធិ៍សាត់ ៣.៨៨ម៉ែត្រ កម្ពស់ប្រកាសន្ន ៥.០០ម៉ែត្រ កម្ពស់ទឹកទន្លេនៃស្រុកក្រគរ ១.៥៨ម៉ែត្រ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation