ព័ត៌មានអន្តរជាតិ

ពលរដ្ឋវ៉េណេស៊ុយអេឡាបាននាំគ្នាចុះហត្ថលេខាលើញ្ញត្តិប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក

image

ប្រជាជនវ៉េណេស៊ុយអេឡា រាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅទីលាន Bolivar ក្នុងទីក្រុង Caracas ដើម្បីចុះហត្ថលេខាលើឯកសារប្រឆាំង នឹងទណ្ឌកម្មពីសហរដ្ឋអាមេរិក ដែលបានដាក់លើប្រទេសផងខ្លួន ខណៈដែលប្រទេសអាមេរិកខាងត្បូងមួយនេះ គ្រោងធ្វើបទបង្ហាញ នៅមុខអង្គការសហប្រជាជាតិនៅខែកញ្ញា។

ការដាក់ទណ្ឌកម្មថ្មី ដែលប្រកាសដោយរដ្ឋបាល Trump ដើម្បីបង្កកទ្រព្យសម្បត្តិ របស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡាទាំងអស់ នៅសហរដ្ឋអាមេរិក និងអនុញ្ញាតឱ្យក្រសួងរតនាគារអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលណាមួយ ដែលធ្វើអាជីវកម្ម ឬអង្គភាពផ្សេងទៀត ដែលជួយដល់រដ្ឋាភិបាល លោក ម៉ាឌូរ៉ូ។

ទោះបីវិធានការទាំងនោះ ស្រដៀងនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ពីសហរដ្ឋអាមេរិក ទៅលើប្រទេសនានា ដូចជាកូរ៉េខាងជើង អ៊ីរ៉ង់ និងគុយបា ក៏ដោយក៏វាមិនមានវិសាលភាពធំធេងឡើយ។

វិធានការថ្មីនេះ មិនរាប់បញ្ចូលលើវិស័យឯកជន របស់វ៉េណេស៊ុយអេឡាទេ ប៉ុន្តែគេរំពឹងថា នឹងត្រូវបានដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិក តាមរយៈការធ្វើប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងរដ្ឋបាលម៉ាឌូរ៉ូ អាចជាឧបសគ្គដ៏មានឥទ្ធិពលមួយ។

បន្ទាប់ពីការដាក់ទណ្ឌកម្ម រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានប្រកាសឱ្យមន្រ្តីពួកគេ កុំមិនចូលរួមក្នុងកិច្ចចរចាចរចា ជាមួយក្រុមប្រឆាំង នៅបាបារ៉ាដ ដែលបានកើតឡើង អស់រយៈពេលជាច្រើនខែ។

ក្រុមអ្នកវិភាគរំពឹងថា ការដាក់ទណ្ឌកម្មនេះ នឹងធ្វើឱ្យវិបត្តិសេដ្ឋកិច្ច នៅវ៉េណេស៊ុយអេឡា កាន់តែធ្ងន់ធ្ងរឡើង នៅក្នុងប្រទេសដែលមានអតិផរណា ៦ ខ្ទង់នេះ៕