ព័ត៌មានអន្តរជាតិ

ការរអិលបាក់ដីនៅក្នុងរដ្ឋកេរេឡា (Kerela) សម្លាប់មនុស្សយ៉ាងហោច៥០នាក់ស្របពេលដែលទឹកជំនន់កើតឡើងទូទាំងប្រទេស

image

មន្ត្រីម្នាក់ និយាយថា ការបាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅស្រុក Wayanad នៃរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់៥០នាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ។

មន្ត្រីអគ្គិភ័យ ប្រចាំតំបន់និយាយថា សាកសព១១នាក់ ត្រូវបានគេរកឃើញ នៅឆ្ងាយពីកន្លែងរអិលបាក់ដី។

អាជ្ញាធររដ្ឋ បានថ្លែងកាលពីថ្ងៃអាទិត្យថា មនុស្ស១៦៥.០០០នាក់ បានស្ថិតនៅក្នុងជំរំ សង្គ្រោះនៅក្នុងរដ្ឋនេះ។អាជ្ញាធរ បានព្រួយបារម្ភថា ប្រតិបត្តិការជួយសង្គ្រោះ នឹងត្រូវវាយប្រហារដោយព្យុះផ្គររន្ទះ និងទឹកភ្លៀង ដែលបានព្យាករណ៍ នៅផ្នែកខ្លះ នៃរដ្ឋKerala។

ប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានធ្វើឡើង ដោយកងកម្លាំងទ័ពអាកាសឥណ្ឌា កងកម្លាំងទ័ពជើងទឹកឥណ្ឌា និងកងកម្លាំងឆ្លើយតប គ្រោះមហន្តរាយជាតិ (NDRF) នៅក្នុងតំបន់លិចទឹក នៅភាគខាងលិច និងភាគខាងត្បូង នៃប្រទេសឥណ្ឌា។

ខណៈពេលដែលរដ្ឋ Karnataka, Kerala និង Maharashtra ទទួលរងគ្រោះខ្លាំងជាងគេនៅឆ្នាំនេះ រដ្ឋជាច្រើនទៀត រួមមាន៖ រដ្ឋ Gujarat, Assam និង Bihar ក៏បានរងការខូចខាតធ្ងន់ធ្ងរ ដោយសារទឹកជំនន់។

កាលពីឆ្នាំមុន មានមនុស្សជាង២០០នាក់ ត្រូវបានសម្លាប់ នៅរដ្ឋ Kerala និងជាង ៥ លាននាក់ បានរងគ្រោះនៅក្នុងទឹកជំនន់ ដ៏អាក្រក់បំផុតមួយ ក្នុងរយៈពេល១០០ឆ្នាំ៕