អេស្ប៉ាញបន្តប្រយុទ្ធតស៊ូជាមួយភ្លើងឆេះព្រៃនៅលើកោះ Gran Canaria
| ព័ត៌មានអន្តរជាតិ
SHARE

អាជ្ញាធរអេស្ប៉ាញ និយាយថា ភ្លើងឆេះព្រៃនៅលើកោះកាណាយ នៃ Gran Canaria បានឆាបឆេះផ្ទៃដី ១.០០០ ហិកតា ហើយបានបង្ខំឲ្យប្រជាជន ចំនួន១០០០នាក់ ជម្លៀសចេញពីលំនៅដ្ឋាន។

អាជ្ញាធរ ក្នុងតំបន់នៃកោះកាណាយ និយាយកាលពីថ្ងៃអាទិត្យថា ក្រុមពន្លត់អគ្គិភ័យ២០០នាក់ និងយន្តហោះបាញ់ទឹក១០គ្រឿង កំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំង នឹងការឆាបឆេះ ដែលបានចាប់ផ្តើម កាលពីថ្ងៃសៅរ៍មក។ យ៉ាងណាក៏ដោយ មូលហេតុគេនៅមិនទាន់ដឹងនៅឡើយទេ។

អង្គភាពសង្គ្រោះ បន្ទាន់ផ្នែកយោធារបស់អេស្ប៉ាញ ដែលមានជំនាញក្នុងការប្រយុទ្ធប្រឆាំង នឹងអគ្គិភ័យ ក៏បានពង្រាយ ទៅតំបន់នោះ ដើម្បីអន្តរាគមន៍អំពីរឿងនេះ។

រូបភាពមួយ បង្ហាញថា មានផ្សែងពណ៌សហុយ ចេញពីភ្លើងឆេះព្រៃ នៅលើកោះនោះ។

ទូរទស្សន៍រដ្ឋ នៅប្រទេសអេស្បាញ RTVE ចុះផ្សាយថា អាជ្ញាធរបានជម្លៀសពលរដ្ឋ ចេញពីតំបន់នោះ គឺជាការប្រុងប្រយ័ត្នជាមុន ហើយបន្ថែមថា គ្មានផ្ទះណាត្រូវបានឆាបឆេះឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation