សង្គម

ក្រសួងមហាផ្ទៃព្រមានអង្គការ CPCS បេីមិនបញ្ឈប់សកម្មភាពប្រជុំរបស់ខ្លួន

image


ភ្នំពេញ៖ ក្រសួងមហាផ្ទៃ​ បានតម្រូវឱ្យអង្គការមជ្ឈមណ្ឌល សិក្សាបណ្តុះបណ្តាល កសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំស្តីពី «Review of Current Humanitarian Efforts, and Seeking Effective Ways Forward» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣០-៣១ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ការព្រមាននេះបានធ្វេីឡេីងតាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃ៣០​ ខែឧសភា​ ឆ្នាំ២០២៣​ ដោយបានចាត់ទុសកម្មភាពនេះ អាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយនឹងធម្មនុញ្ញអាស៊ាន ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

ក្រសួងបញ្ជាក់ថា​ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន៕