ភ្លៀងធ្លាក់ជាប់ៗគ្នារយ:ពេលប៉ុន្មានថ្ងៃនៅឯតំបន់ជួរភ្នំក្រវាញធ្វើឲ្យដងស្ទឹងពោធិ៍សាត់កម្ពស់ទឹកហក់ឡើងខ្លាំង
| ព័ត៌មានជាតិ
SHARE

ពោធិ៍សាត់៖ រយ:២ថ្ងៃគឺថ្ងៃ១១-១២ខែសីហានេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយ:ពេលប៉ុន្មានថ្ងៃកន្លងមកនៅឯតំបន់ជួរភ្នំក្រវាញបានធ្វើឲ្យដងស្ទឹង
ពោធិ៍សាត់កម្ពស់ទឹកហក់ឡើងខ្លាំង។

តាមសេចក្តីរាយការណ៍លោកកែវ វៃ ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានដឹងថាមកដល់ម៉ោង
ម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហានេះ ស្ថានភាពទឹកមានកម្ពស់៖

-នៅស្រុកភ្នំក្រវាញកម្ពស់៤.៤២ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន៦ម៉ែត្រ។

-នៅក្រុងពោសាត់កម្ពស់៤.៥៨ម៉ែត្រកម្ពស់ប្រុងប្រយ័ត៥ម៉ែត្រ។

នៅឯស្រុកវាលវែងវិញលោកហេងសុភាណាអភិបាលស្រុកបានរាយការណ៍ថា មកដល់ម៉ោង
១១និង៤៩នាទីព្រឹកថ្ងៃទី១២ សីហានេះអាកាសធាតុនៅតំបន់នោះ មេឃម្ដងរាំងម្តងភ្លៀងមានកម្រិតមធ្យម។

ចំណែកឯស្ទឹងប្រមោយវិញស្ថានភាពទឹកស្រកកន្លះច្រាំងហើយ។

សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពស់ទឹកដងស្ទឹងនៅក្រុងពោធិ៍សាត់មានស្ថានភាពបន្តឡើង ប៉ុន្តែមិនទាន់បង្ករប៉ះពាស់ដល់ផលដំណាំនិងលំនៅដ្ឋានប្រជាពលរដ្ឋនោះទេ។

បើទោះបីបែបនេះក្តីនៅរសៀលថ្ងៃនេះលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានចេញសេចក្តីជូនដំណឹង
ដល់សាធារណ:ជននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ។ ជាពិសេសបងប្អូនប្រជា
ពលរដ្ឋរស់នៅតាមបណ្តោយមាត់ស្ទឹងសូមបង្កើនការប្រុងប្រយត្ន័ចំពោះកូន ចៅនិងទ្រព្យសម្បត្តិនានា ខណ:ពេលដែលស្ថានភាពជំនាន់ទឹកភ្លៀវនេះនៅបន្តកើនឡើងជាលំដាប់ដែលអាចកើនឡើងដល់កម្រិតមួយដែលត្រូវប្រកាសអាសន្ន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation