អ៊ីរ៉ង់បង្ហាញប្រព័ន្ធការពារមីស៊ីលថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសអ៊ីរ៉ង់ បានបង្ហាញប្រព័ន្ធការពារមីស៊ីល ដែលមានចម្ងាយ ៤០០ គីឡូម៉ែត្រ និងអាចការពារប្រឆាំងនឹងកាំជ្រួចផ្លោងនិងមីស៊ីលផ្លោង។

ទូរទស្សន៍រដ្ឋ បានបង្ហាញរថយន្ដ Falaq ដែលមានបំពាក់ទៅដោយ រ៉ាដាចល័ត ដើម្បីបង្ហាញពីការកែលម្អប្រព័ន្ធហ្គាម៉ា ដែលអ្នកជំនាញយោធា បាននិយាយថា មានដើមកំណើតប្រទេសរុស្ស៊ី។

ការប្រកាសនេះ ធ្វើឡើងចំពេលដែលភាពតានតឹងកើនឡើង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើករបស់អាមេរិក នៅឈូងសមុទ្រ ជាមួយនឹងមីស៊ីល បាញ់ពីលើអាកាស កាលពីខែមិថុនា។ ក្រុងតេអេរ៉ង់ និយាយថា យន្តហោះគ្មានមនុស្សបើកនេះ ស្ថិតនៅលើទឹកដីរបស់ខ្លួន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន តបមកវិញថា វាស្ថិតនៅក្នុងដែនអាកាសអន្តរជាតិ។

ក្រុមអ្នកវិភាគយោធា លោកខាងលិច និយាយថា អ៊ីរ៉ង់ច្រើនតែនិយាយបំផ្លើស ពីសមត្ថភាពអាវុធរបស់ខ្លួន ទោះបីជាមានការព្រួយបារម្ភ អំពីកម្មវិធីមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយរបស់ខ្លួនក៏ដោយ។ កាលពីឆ្នាំមុន អាមេរិកបានចាកចេញពីកតិកាសញ្ញា ជាមួយអ៊ីរ៉ង់ ដែលបានធ្វើឡើង កាលឆ្នាំ២០១៥ ដើម្បីធ្វើឱ្យមានមហិច្ឆតានុយក្លេអ៊ែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានដាក់ទណ្ឌកម្ម លើទីក្រុងតេអេរ៉ង់ បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation