ការក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងៗលើវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរវត្តត្រូវបានហាមឃាត់
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ នៅថ្ងៃអង្គារ ទី១៣ សីហានេះ អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរវត្ត។

នៅក្នុងសេចក្ដីជូនដំណឹងនេះ បានសរសេរថា បច្ចុប្បន្ន អាជីវករ និងភ្ញៀវទេសចរមួយចំនួនបានក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងៗ នៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរវត្ត ដើម្បីពិសាអាហារ និងលំហែកាយ។

សកម្មភាពនេះ អាជ្ញាធរជាតិអប្សរា យល់ថា បានប៉ះពាល់ដល់គុណតម្លៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន និងសណ្ដាប់ធ្នាប់នៃរមនីយដ្ឋានអង្គរផងដែរ។

កន្លងមក ក្រុមការងារអាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋានធ្វើការណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនេះ ប៉ុន្តែនៅតែមានអាជីវករ ភ្ញៀវទេសចរមួយចំនួនមិនព្រមបញ្ឈប់សកម្មភាពទាំងនេះ ដោយយកតែប្រយោជន៍បុគ្គលជាចម្បង។

ដើម្បីលើកកម្ពស់ និងតម្លៃលេចធ្លោជាសកលនៃរមណីដ្ឋានអង្គរ ក៏ដូចជាកិត្តិយសជាតិ អាជ្ញាធរជាតិអប្សរា បានស្នើឲ្យប្រធាពលរដ្ ភ្ញៀវទេសចរទាំងអស់ ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរវត្ត។

ក្នុងសេចក្ដីជូនដំណឹងអាជ្ញាធរជាតិអប្សរាទុកពេលឲ្យរយៈពេល៤៥ថ្ងៃគិតពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ បើពុំនោះទេ គណកម្មការដឹកនាំ និងសម្របសម្រួលរៀបចំសណ្ដាប់ធ្នាប់អ្នកលក់ដូរ នៅក្នុងរមណីដ្ឋានអង្គរនឹងអនុវត្តវិធានការរដបបាល រឹបអូសសម្ភារទាំងនោះ ដោយមិនទទយខុសត្រូវរាល់ការខូចខាតណាមួយឡើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation