ព័ត៌មានជាតិ

ស្ថាទូតអាមេរិក ប្រកាសថា ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ជាជម្រកសត្វទោចស្មងខ្មៅ ដែលជាពូជល្អៗ

image

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានលើកឡើងថា ដែនជម្រកសត្វព្រៃកែវ សីមា នៅខេត្តមណ្ឌលគិរី គឺជាដែនជម្រក របស់សត្វទោចស្មងខ្មៅ មានពូជល្អៗច្រើននៅទីនោះ។

ស្ថានទូតសហរដ្ឋអាមេរិក ក៏បានបន្តថា តើអ្នកដឹងទេ ដែនជម្រកសត្វព្រៃកែវសីមា នៅខេត្តមណ្ឌលគិរី គឺជាដែនជម្រក របស់សត្វទោចស្មងខ្មៅ ដែលជាសត្វព្រៃ មានចំនួនច្រើនជាងគេបំផុត នៅលើពិភពលោកទេ?
នៅក្រោមគម្រោងអភិរក្សកែវសីមា ទីភ្នាក់ងារជំនួយអាមេរិក USAID បានជួយផ្គត់ផ្គង់ដែនជម្រកនេះ ដែលអាចប្រទះឃើញសត្វទោច និង ពូជសត្វល្អៗឯទៀតជាច្រើន រស់នៅទីនោះ៕

ព័ត៌មានទាក់ទង...