អឌ្ឍចន្ទក្រហមតួកគីចង់ឃេីញអឌ្ឍចន្ទក្រហមតួកគីនិងកាកបាទក្រហមកម្ពុជាមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា​ 
| ព័ត៌មានជាតិ
SHARE

នេះជាការលេីកឡេីងរបស់លោកហ្វាតិហ​ អៃតេគីន(Mr. Fatih Ayteking)មន្ត្រីទំនាក់ទំនងអន្តរជាតិ​ អឌ្ឍចន្ទក្រហមតួកគី​ ដឹកនាំសហការី​ និងដោយមានការសំរបសំរួលអញ្ជេីញចូលរួមឯកឧត្តមណុះ​ ស្លេះ​ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា​ ក្នុងឱកាសចូលជួបពិភាក្សាការងារនិងចែករំលែកបទពិសោធន៍ការងាររបស់សមាគមជាតិទាំងពីរ​ជាមួយលោកជំទាវម៉ែន​ នារីសោភ័គអគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានាថ្ងៃពុធទី១៤ខែសីហាឆ្នាំ២០១៩​ ។ 

ក្នុងជំនួបនោះលោកហ្វាតិហ​  អៃតេគីន​ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានីហ៊ុន​ សែនជាប្រធាន​ ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកបទពិសោធន៍​  ជាមួយគ្នានេះលោកក៏បានលេីកឡេីងពីគោលបំណងជួបពិភាក្សានៅពេលនេះគឺដេីម្បីចង់អោយអឌ្ឍចន្ទក្រមតួកគីមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជាដោយសិក្សាតេីមានផ្នែកណាខ្លះដែលសមាគមជាតិទាំងពីរអាចធ្វេីការជាមួយគ្នាបាន​ ។ ហេីយក្នុងឱកាសដែលលោកនិងសហការីទស្សនៈកិច្ចបុណ្យហាជីនៅកម្ពុជាលោកបានដឹងពីសកម្មភាពយ៉ាងច្រេីនរបស់កាកបាទក្រហមកម្ពុជាក្នុងនោះអ្វីដែលធ្វេីអោយលោករួមនិងសហការីចាប់អារម្មណ៍នោះគឺរឿងទឹកជំនន់ដោយលោកបានឃេីញផ្ទាល់នៅខេត្តបាត់ដំបងដូច្នេះលោកចង់ដឹងថាតេីអ្វីជាសេចក្តីត្រូវការចាំបាច់របស់កាកបាទក្រហមកម្ពុជាដេីម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្រៅពីស្បៀងនិងសម្ភារៈនោះ​ ។ 

ជាការឆ្លេីយតបលោកជំទាវម៉ែន​ នារីសោភ័គអគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថាកាកបាទក្រហមកម្ពុជាដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានីហ៊ុន​ សែនជាប្រធានគឺតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការឆ្លេីយតបនូវសេចក្តីត្រូវការចាំបាច់និងចំពោះមុខរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទៅតាមសភាពការណ៍ជាក់ស្តែង​ ។  ប៉ុន្តែអ្វីដែលជាការឆ្លេីយតបនិងជាសកម្មភាពដ៏សំខាន់មួយទៀតដែរកាកបាទក្រហមកម្ពុជាបានធ្វេីកន្លងមកគឺក្រោយទឹកជំនន់​ គឺបញ្ហាសុខភាព​ បញ្ហាអនាម័យ​ ការផ្តល់អណ្តូងទឹកស្អាតនិងការផ្តល់ផ្ទះជាដេីម​ ។ ចំពោះការវាយតម្លៃនៃផល៉ះពាល់គឺកាកបាទក្រហមកម្ពុជាកំពង់បន្តធ្វេីការងារនេះដូចជានៅខេត្តរតនគីរី​ បន្ថែមពីនេះនៅថ្ងៃស្អែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងធ្វេីសន្និសីទ្ធស្តីពីផលប៉ះពាល់ពីគ្រោះមហន្តរាយទឹកជំនន់នេះដូច្នេះកាកបាទក្រហមកម្ពុជានឹងបន្តធ្វេីជាមួយដេីម្បីបានដឹងកាន់តែច្បាស់ពីសេចក្តីត្រូវការចាំបាច់ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ​ ។ ក្រៅពីនេះលោកជំទាវម៉ែន​ នារីសោភ័គបានបញ្ជាក់ថាបច្ចុប្បន្នកាកបាទក្រហមកម្ពុជាមានកម្លាំងអ្នកស្ម័គ្រចិត្ត​ និងកម្លាំងយុវជនក្នុងការបធ្វេីប្រតិបត្តិការហេីយក្នុងនោះកម្លាំងយុវជនមានសកម្មភាពច្រេីនក្នុងការងារសុវត្ថិភាពចរាចរណ៍​  និងយុទ្ធនាការប្រយុទ្ធជំងឺគ្រុនឈាមផងដែរ​ ។ អញ្ចឹងសមាគមជាតិទាំងពីរអាចធ្វេីការផ្លាស់ប្តូរទស្សនៈកិច្ចនិងបទពិសោធន៍រវាងយុវជនទាំងពីរបាន​ ។អត្ថបទ​ ៖ថឹង​ ចាន់ថារ៉ាន់​ ,​ រូប​ ៖​ ង៉ាន់​ សំណាង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation