សម្តេច ទៀ បាញ់ ជំរុញឲ្យថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ទាហានតាមព្រំដែន
| ព័ត៌មានជាតិ
SHARE

សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃនេះ បានជំរុញឲ្យថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ បន្តយកចិត្តទុកដាក់ ចំពោះកងទ័ព ដែលឈរជើងនៅតាម បណ្តោយព្រំដែន ក្នុងរដូវទឹកជំនន់នេះ។

សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៦ សីហា នេះបានបញ្ជាដល់ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ឲ្យយកចិត្តទុកដាក់ ចំពោះកងទ័ព ដែលឈរជើងនៅតាម បណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា។ នេះបើតាមហ្វេសប៊ុករបស់សម្តេចពិជ័យ។

សម្ដេច ពិជ័យសេនា បញ្ជាក់ថា ”សូមថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះបងប្អូន កងទ័ពរបស់យើង ជាពិសេសបងប្អូនកងទ័ព ដែលឈរជើងនៅតាម បណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា ក្នុងគ្រាដែលយើងកំពុង ទទួលរងនូវ គ្រោះទឹកជំនន់”។

បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សព្វថ្ងៃមានខេត្តកម្ពុជាចំនួន៨ បានរងគ្រោះដោយទឹកជំនន់ ក្នុងនោះក៏បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដល់ជិត ៨ពាន់គ្រួសារ ដែលក្នុងនោះបានបណ្តាលឱ្យមនុស្ស ៤នាក់ បាត់បង់ជីវិត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation