ព័ត៌មានជាតិ

សកម្មភាពដឹកជញ្ជូនប្រធានវិញ្ញាសា របស់ក្រសួងអប់រំយុវជននិងកីឡា ទៅកាន់បណ្ដារាជធានីខេត្ត

image

នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីខេត្តបានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ១៩ សីហា ឆ្នាំ២០១៩។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧ មណ្ឌលមាន៤.៧២៥ បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧.០២៤ នាក់ ស្រី៦០.៤២១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤.៤៦៨៣នាក់ ស្រី២៥.២៨៥នាក់ មាន១.៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧២.៣៤១នាក់ ស្រី៣៥.១៣៦នាក់ មាន២.៩១៥បន្ទប់៕

ព័ត៌មានទាក់ទង...