លោក ត្រាំ និយាយថា ប្រសិនបើចិនធ្វើការបង្ក្រាបបាតុករហុងកុងដូចការបង្ក្រាបក្នុងទីលានធានអាមេននោះវានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ ជាមួយចិន នឹងស្ថិតនៅលើមេដឹកនាំរបស់ខ្លួន ដែលមិនប្រើកម្លាំងហិង្សា ដើម្បីបង្ក្រាបការតវ៉ានៅហុងកុងនោះឡើយ។

លោកបញ្ជាក់ថា "ខ្ញុំគិតថាវាពិបាក នឹងដោះស្រាយណាស់ ប្រសិនបើពួកគេ ប្រើអំពើហិង្សា ខ្ញុំចង់និយាយថាប្រសិនបើវាជាទីលានធានអានមេនផ្សេងទៀត ខ្ញុំគិតថា វាជារឿងពិបាកដែលត្រូវធ្វើ”។

លោក Trump កំពុងពិចារណាលើការផ្លាស់ប្តូរពន្ធគយ ដែលគ្រោងនឹងចូលជាធរមាន នៅក្នុងខែធ្នូ ដោយនិយាយថា លោកមានការប្រជុំ ជាមួយនាយកប្រតិបត្តិ Apple លោក Tim Cook ។

លោក Cook បានជំរុញឱ្យលោក Trump ពិចារណាឡើងវិញនូវពន្ធគយ ដែលនឹងធ្វើឱ្យក្រុមហ៊ុន Apple ដែលផលិតផលិតផលរបស់ខ្លួនជាច្រើន នៅក្នុងប្រទេសចិន មានគុណវិបត្តិជាមួយក្រុមហ៊ុន Samsung ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលនឹងមិនត្រូវជាប់ពន្ធឡើយ។

លោក Trump តបថា "ខ្ញុំគិតថាគាត់មានអំណះអំណាង គួរឱ្យទាក់ទាញអារម្មណ៍ណាស់ ដូច្នេះខ្ញុំកំពុងគិតអំពីវា" ។

នេះជាការលើកឡើង របស់លោកត្រាំ កាលពីថ្ងៃម្សិលមិញ នៅក្នុងសន្និសីទសារព័ត៌មាន បើកទូលាយមួយមុនពេលឡើងជិះ Air Force One ដើម្បីត្រឡប់ទៅសេតវិមានវិញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation