ព័ត៌មានអន្តរជាតិ

អ.ស.ប អំពាវនាវរកជំនួយបន្ថែមទៀត ដើម្បីកាត់បន្ថយវិបត្តិជនភៀសខ្លួន វ៉េណេស៊ុយអេឡា

image

ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន Filippo Grandi បានអំពាវនាវរកជំនួយមនុស្សធម៌បន្ថែមទៀត សម្រាប់ជនភៀសខ្លួនវ៉េណេស៊ុយអេឡា ដែលហូរចូលប្រទេសជិតខាង ដែលពួកគេកំពុងផ្តល់សេវាសង្គមលើសលុប និងបង្កភាពតានតឹង ក្នុងតំបន់។

លោកGrandi គ្រោងនឹងទៅទស្សនា នៅទីប្រជុំជនតាមព្រំដែន នៃប្រទេសប្រេស៊ីល នៅប៉ារ៉ាម៉ាម៉ា នាចុងសប្តាហ៍នេះ ប៉ុន្តែអាជ្ញាធរបានណែនាំឱ្យលុបចោល ដោយសារតែការតវ៉ា របស់ប្រជាជនមិនសប្បាយចិត្ត នឹងការមកដល់របស់ប្រជាជនវ៉េណេស៊ុយអេឡា ជាង៥០០នាក់ក្នុងមួយថ្ងៃ។

លោកGrandi បាននិយាយ នៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទ បន្ទាប់ពីការធ្វើទស្សនកិច្ច នៅប្រទេសឈីលី និងប្រេស៊ីលថា សហរដ្ឋអាមេរិក និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវការប្រាក់៧៧០លានដុល្លារ នាដើមឆ្នាំនេះ ប៉ុន្តែពេលនេះ បានតែ១៨០លានដុល្លារតែប៉ុណ្ណោះ៕