រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ច្រានចោលការចរចាជាមួយអាមេរិកជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif និយាយថា អ៊ីរ៉ង់មិនចាប់អារម្មណ៍ ក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនទេ ប៉ុន្តែការសម្របសម្រួលណាមួយ គួរតែផ្តោតលើការនាំសហរដ្ឋអាមេរិក ត្រឡប់ទៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលខ្លួនបានចាកចេញកាលពីឆ្នាំមុន។

លោកហ្សារីហ្វ បានថ្លែងនៅក្នុងប្រទេសហ្វាំងឡង់ បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីការបរទេស លោក Pekka Haavisto។ លោកនិយាយថា អឺរ៉ុបកំពុងធ្វើអស់ពីសមត្ថភាព ដើម្បីជួយដោះស្រាយកិច្ចព្រមព្រៀងនេះ។

លោកហ្សារីហ្វ ក៏បាននិយាយផងថា អ៊ីរ៉ង់សប្បាយចិត្តចំពោះនាវាដឹកប្រេងអ៊ីរ៉ង់ ឈ្មោះហ្គ្រីដ១ ឈ្មោះអាឌ្រីឌៀរីណា១ ត្រូវបានដោះលែង ពីការឃុំឃាំងនៅហ្គីលីតាតា ហើយកំពុងធ្វើដំណើរឆ្ពោះទៅប្រ
ទេសក្រិក។

លោកបានបន្ថែមថា ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ក្នុងការចាប់យកនាវាដឹកប្រេង ដោយគ្មានមូលដ្ឋានច្បាប់ ហើយត្រូវបានជំរុញ ដោយហេតុផលនយោបាយ ដើម្បី "បង្កើនឲ្យមានការតានតឹង"។

ការរឹបអូសនាវា ដឹកប្រេងដោយកងម៉ារីនអង់គ្លេស ក្បែរទីក្រុងហ្គីប្រាតា កាលពីថ្ងៃទី៤ខែកក្កដា ពីបទសង្ស័យដឹកប្រេងទៅស៊ីរី ដោយរំលោភលើទណ្ឌកម្ម របស់សហគមន៍ អ៊ឺរ៉ុប បានឈានដល់ការឈរជើង អស់រយៈពេលមួយសប្តាហ៍ រវាងតេហេរ៉ង់ និងខាងលិច។ វាក៏បង្កើនភាពតានតឹង នៅលើផ្លូវដឹកប្រេងអន្តរជាតិ ឆ្លងកាត់ឈូងសមុទ្រនោះដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation