ក្រសួងបរិស្ថាន អបអរសាទរទីវាជីវ:ចម្រុះអន្តរជាតិ២២ ឧសភា ក្រោមប្រធានបទៈការប្រារព្ធខួបទី២៥ឆ្នាំនៃការអនុវត្តសកម្មភាពជីវ:ចម្រុះ
| ព័ត៌មានជាតិ
SHARE

(សៀមរាប)៖ ពិធីអបអរសាទរទីវាជីវ:ចម្រុះអន្តរជាតិឆ្នាំ ២០១៨ ក្រោមប្រធានបទៈ ការប្រារព្ធខួបទី២៥ឆ្នាំនៃការអនុវត្តសកម្មភាពជីវ:ចម្រុះ អន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សជាច្រើននាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងសាលាបឋមសិក្សាវត្តបូព៍ខេត្តសៀមរាប។

ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៏ថា៖ ដោយយល់ឃើញអំពីភាពចាំបាច់ និងអត្ថប្រយោជន៏នៃការថែរក្សា និងការការពារធនធានដល់ជីវ:ចម្រុះដែលយើងមាននោះ ប្រព័ន្ធអេកូឡូស៊ីដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដលើខឿនសេដ្ឋកិច្ច សង្គម វប្បធម៍និងបរិស្ថាន ព្រមទាំងផ្តល់នូវសារ:ប្រយោជន៏ជាច្រើនថែមទៀតដូចជា៖ ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការផ្តល់ប្រភពថាមពល ទីជម្រកសត្វគ្រប់ប្រភេទ ចំណីអាហារប្រចាំថ្ងៃ និងផលិតកម្មផ្សេងៗ ទើបរាជរដ្ឋាភិបាលបានចូលជាសមាជិកអនុសញ្ញាសហប្រជាជាតិស្តីពីជីវ:ចម្រុះ (UN-CBD) នៅឆ្នាំ១៩៩៥ ក្នុងគោលបំណងចូលរួមចំណែកជាមួយពិភពលោកធានាឲ្យបាននូវការអភិរក្ស និងការប្រើប្រាស់ធនធានជីវ:ចម្រុះប្រកបដោយនិរន្តរភាព និងការបែងចែកផលប្រយោជន៏ទទួលបានពីការប្រើប្រាស់ធនធានជីវ:ចម្រុះប្រកបដោយសមធម៍ជាដើម។
ឯកឧត្តមបានបន្តទៀតថា៖ ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងប្រទេសកម្ពុជា ដើម្បីអប់រំផ្សព្វផ្សាយនឹងបណ្តុះគំនិត្យឲ្យចេះស្រឡាញ់ ថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើងទាំងអស់គ្នា។ នេះសរបញ្ជាក់យ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកនៃការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវ:ចម្រុះប្រកបដោយភាពទទយលខុសត្រូវខ្ពស់។ ជាមួយគ្នានេះដែរក្រសួងបរិស្ថានសម្រេចជោគជ័យលើកំណែទម្រង់វិស័យបរិស្ថាន និងធនធានធម្មជាតិ ជាលទ្ឋផលតំបន់ការពារធម្មជាតិមានរហូតដល់៤៥តំបន់នៅឆ្នាំ២០១៦ ត្រូវបានកើនឡើងដល់៤៩តំបន់ នៅឆ្នាំ២០១៧ និងមានផ្ទៃក្រឡាជាង៧,៥ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏បានបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ឋតំបន់ការពារធម្មជាតិ ក្នុងគោលបំណងតភ្ជាប់តំបន់ការពារធម្មជាតិទាំងឡាយ ដើម្បីធានាទំនាក់ទំនងចលនាផ្លាស់ទីជីវៈចម្រុះក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអណ្ណត្តទី៥នេះ បានបឈ្ឈប់ទាំងស្រុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនវិនិយោគ។ គោលនយោបាយនេះបានកាត់បន្ថយកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋទទួលបានកំណើនជីវភាពប្រសើរជាងមុន តាមរយៈការពង្រឹងផលិតភាពអាជីវកម្មរបស់ខ្លួន និងចំណូលពីការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ សំដៅឆ្លើយតបទៅនឹងគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍន៍-អភិវឌ្ឍន៍ដើម្បីអភិរក្ស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation