ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន ជួបសវនាការជាមួយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅរសៀលនេះ
| ព័ត៌មានជាតិ
SHARE

នៅរសៀលថ្ងៃទី២១ខែសីហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិជួបសវនាការជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ទទួលបន្ទុកកិច្ចការសភា លោក ណូរីកាហ្សូ ស៊ូហ្សុយគី(Norikazu SUZUKI) និងគណៈប្រតិភូ។

លោក ណូរីកាហ្សូ ស៊ូហ្សុយគី(Norikazu SUZUKI) និងគណៈប្រតិភូនិងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ 

លោក ណូរីកាហ្សូ ស៊ូហ្សុយគី មានគម្រោងជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ និងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ 

អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថា គោលបំណងសំខាន់ការមកបំពេញទស្សនកិច្ចកម្ពុជា ជាភផ្នែកមួយនៃការខិតខំពង្រឹងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។

តាមកម្មវិធីដែលបានគ្រោងទុក លោក ណូរីកាហ្សូ ស៊ូហ្សុយគី អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។

គួរបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើក៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា- ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកណូរីកាហ្សូ ស៊ូហ្សុយគី Norikazu SUZUKI អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានថ្លែងពីភាពរីកចម្រើន និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងជប៉ុន ដែលជប៉ុនតែងតែចាត់ទុកកម្ពុជាជាមិត្តរហូតមក៕អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation