ក្រុមសកម្មជនហុងកុង ច្រានចោលការអំពាវនាវ ឲ្យមានកិច្ចសន្ទនារបស់លោកស្រី ឡាំ
| ព័ត៌មានអន្តរជាតិ
SHARE

អ្នករៀបចំបាតុកម្ម នៅហុងកុង បានច្រានចោលផែនការ របស់មេដឹកនាំទីក្រុងហុងកុង ដើម្បីបង្កើតវេទិកា សម្រាប់ការសន្ទនាមួយ ដោយហៅថា ជាអន្ទាក់ដែលមានគោលបំណងអូសបន្លាយពេលវេលា សម្រាប់ការដោះស្រាយ តាមគោលបំណងបាតុករ។

សមាជិកក្រុមសិទ្ធិស៊ីវិល បានឆ្លើយតប កាលពីថ្ងៃអង្គារទៅផែនការ របស់អ្នកស្រី Carrie Lam នាយកប្រតិបត្តិ ដើម្បីបង្កើត“វេទិកាទំនាក់ទំនង”មួយដើម្បីបញ្ចប់ការតវ៉ា។


អ្នកកោះហៅអនុប្រធានក្រុមនេះ គឺលោក Wong Yik-mo បាននិយាយ ថាអ្នកស្រីLam មិនឆ្លើយតបទាល់តែសោះចំពោះការទាមទាររបស់ចលនាបាតុកម្ម ដែលរួមមានប្រជាធិបតេយ្យពិតប្រាកដ និងការស៊ើបអង្កេតឯករាជ្យមួយទាក់ទង នឹងភាពសាហាវឃោរឃៅរបស់ប៉ូលិស។

លោកWongនិយាយថា"Carrie Lam មិនបានឃើញពលរដ្ឋហុងកុង ជាអ្នកបង់ពន្ធនៅក្នុងសង្គមនេះ តើយើងរំពឹងថាគាត់នឹងនិយាយអំពីអ្វី នៅក្នុងវេទិកាសម្រាប់ការសន្ទនា?"

ក្រុមនេះទាមទារ បានស្នើឲ្យមាន“ គណៈកម្មការស៊ើបអង្កេតឯករាជ្យ ដើម្បីស៊ើបអង្កេតអំពីអ្វី ដែលបានកើតឡើងក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្នុងគោលបំណងឲ្យរដ្ឋាភិបាល ទទួលបានការទុកចិត្តពីយើងឡើងវិញ”។

ក្រុមសិទ្ធិមនុស្សស៊ីវិល បានរៀបចំការប្រមូលផ្តុំ ដើម្បីប្រឆាំងរដ្ឋាភិបាលជាច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងការហែក្បួនកាលពីថ្ងៃអាទិត្យ ដែលទាក់ទាញក្រុមអ្នកតវ៉ាបាន១,៧ លាននាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation