បារាំងពង្រាយកងកម្លាំងប៉ូលិសជាង១ម៉ឺន៣ពាន់នាក់សម្រាប់កិច្ចប្រជុំ G7
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលិសបារាំងរាប់ពាន់នាក់ កំពុងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងល្បាត នៅពីឆ្នេរអាត្លង់ទិក ដល់ឆ្នេរភាគនិរតី សម្រាប់ការពារមេដឹកនាំពិភពលោក ដែលនឹងមកចូលរួម ក្នុងកិច្ចប្រជុំកំពូល G-7 នាចុងសប្តាហ៍នេះ។

ក្រុមអ្នកតវ៉ា ក៏កំពុងបោះជំរំ នៅតាមទីប្រជុំជនក្បែរព្រំដែនបារាំង ជាមួយអេស្ប៉ាញ ដើម្បីត្រៀមធ្វើបាតុកម្ម អំឡុងថ្ងៃទី ២៤-២៦ខែសីហានេះ។ នេះជាការប្រមូលផ្ដុំ នៃប្រទេសប្រជាធិបតេយ្យធំៗ នៅលើពិភពលោក។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង លោក Christophe Castaner និយាយកាលពីថ្ងៃអង្គារថា ប៉ូលិសជាង ១៣,០០០ នាក់បានទទួលយកមុខការរបស់ពួកគេ សម្រាប់កិច្ចប្រជុំកំពូលនេះ ហើយមន្រ្តីស៊ើបការណ៍បារាំង និងអេស្ប៉ាញ កំពុងសម្របសម្រួលប្រឆាំង នឹងការគំរាមកំហែងណាមួយ ដែលអាចកើតឡើង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នឹងចូលរួមជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែលម៉ាក្រូង ថ្នាក់ដឹកនាំអង់គ្លេស អាល្លឺម៉ង់ ជប៉ុន កាណាដា និងអ៊ីតាលី នៅទីក្រុងBiarritz។ អាជ្ញាធរ កំពុងបិទផ្លូវអាកាសរថភ្លើង និងចរាចរណ៍ផ្លូវថ្នល់ទាំងអស់ ទៅBiarritz ដើម្បីសម្អាតផ្លូវ សម្រាប់អ្នកដឹកនាំ មកកាន់ទីនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation