មហាសន្និបាត និងពិព័រណ៍បណ្តាញអចលនទ្រព្យអាស៊ាន (ARENA) ជាឱកាសដែលកម្ពុជា អាចស្វែងរកដៃវិនិយោគជាមួយបណ្តាប្រទេសផ្សេងៗ
| ព័ត៌មានជាតិ
SHARE

នៅព្រលានយន្តហោះ មុនចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមកិច្ចប្រជុំសេដ្ឋកិច្ច ស្តីពីអចលនទ្រព្យ នៅប្រទេសមីយ៉ាន់ម៉ា លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុមកម្ពុជា CVEA នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូចំនួន៣២នាក់ ទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ស្របទៅតាមគម្រោងនៃមហាសន្និបាត និងពិព័រណ៍បណ្តាញអចលនទ្រព្យអស៊ាន (ARENA) ដែលរៀបចំឡើងដោយប្រទេសមីយ៉ាន់ម៉ា ក្នុងទីក្រុងរ៉ងហ្គូន ក្នុងនាមជាម្ចាស់ផ្ទះ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា តាមរយៈមហាព្រឹត្តិការណ៍មួយនេះ គ្រប់បណ្តាអ្នកដែលចូលរួមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីៗ ស្ដីពីវិស័យអចលនទ្រព្យទាំងក្នុង និងក្រៅតំបន់ ពិសេស បានផ្សារភ្ជាប់ទំនាក់ទំនង ដើម្បីស្វែងយល់ពីឱកាសនៃការសហការចាប់ដៃគូជាមួយគ្នានៅក្នុងវិស័យមួយនេះ។

លោក ច្រឹក សុខនីម បានបន្តថា ក្នុងឱកាសចូលរួមកម្មវិធីនេះ លោកបានត្រៀមរួចជាស្រេចក្នុងការនាំយកនូវចំណុចសំខាន់ៗពីឱកាសនៃការវិនិយោគលើវិស័យអលនទ្រព្យនៅកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិ ក្រោមការចូលរួមពីបណ្តាសមាជិករបស់ ARENA ប្រមាណ៧០០នាក់។

ចំណុចទាំង ៣ ដែលប្រធានសមាគម CVEA នាំយកទៅបង្ហាញបណ្តាប្រទេសនានាដែលបានចូកលរួម ដោយទី១ និយាយអំពីការអភិវឌ្ឍនៅក្នុងសម័យបច្ចេកវិទ្យាចូលទៅក្នុងទីផ្សារអចលនទ្រព្យ ទី២ តើវិស័យបច្ចេកវិទ្យាអាចចូលរួមធ្វើឱ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើនយ៉ាងដូចម្ដេច ហើយទី៣ និយាយពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយឱ្យសាកលលោកគេបានដឹងច្បាស់ពីការទទួលបានឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។)

សូមជម្រាបថា មហាសន្និបាត និងពិព័រណ៍បណ្តាញអចលនទ្រព្យអស៊ាន (ARENA) នេះ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២-២៤ ខែសីហា ឆ្នាំ២០១៩។ ARENA មានសមាជិកប្រមាណ ២ម៉ឺននាក់។ ARENA ជាក្រុមប្រចាំតំបន់ដែលត្រូវបានឧទ្ទិសដល់ការជួយសមាជិករបស់ខ្លួននៅក្នុងផ្នែកច្បាប់ និងការកែលម្អទីផ្សារការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យអចលនទ្រព្យ៕
អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation