កូរ៉េខាងត្បូងនឹងបង្កើនការធ្វើតេស្តិ៍ស្វែងរកសារធាតុវិទ្យុសកម្មនៅក្នុងផលិតផលចំណីអាហារជប៉ុន
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធនេះថាខ្លួននឹងបង្កើនការធ្វើតេស្តិ៍ទ្វេដងដើម្បីស្វែងរកសារធាតុវិទ្យុសកម្មនៅក្នុងផលិតផលចំណីអាហារមួយចំនួនដែលនាំចេញមកពីប្រទេសជប៉ុនដោយសារលទ្ធភាពនៃការបំពុលដែលចេញមកពីរោងចក្រថាមពលនុយក្លេអ៊ែរដែលរងការខូចខាតដោយសាររលកយក្សស៊ូណាមិក្នុងខេត្តហ្វូគូស៊ីម៉ា (Fukushima)។

ក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថរបស់កូរ៉េខាងត្បូងបានប្រកាសថាចាប់ពីថ្ងៃសុក្រទី ២៣ ខែសីហាតទៅកូរ៉េខាងត្បូងនឹងបង្កើនការធ្វើតេស្តិ៍ទ្វេដងដើម្បីស្វែងរកសារធាតុវិទ្យុសកម្មនៅក្នុងផលិតផលចំណីអាហារដែលធ្លាប់មានប្រវតិ្តត្រូវបានបដិសេធមិនឲ្យលក់នៅលើទីផ្សារក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះបន្ទាប់ពីត្រូវបានរកឃើញមានបរិមានសារធាតុវិទ្យុសកម្ម។

នៅក្នុងខែសីហានេះ កូរ៉េខាងត្បូងបានបង្កើនការទាមទារឲ្យមានការឆ្លើយតបពីជប៉ុនចំពោះការព្រួយបារម្ភដែលថាផលិតផលចំណីអាហារដែលផលិតនៅក្នុងតំបន់ហ្វូគូស៊ីម៉ា (Fukushima) និងតំបន់សមុទ្រក្បែរនោះអាចទទួលរងការបំពុលពីសារធាតុវិទ្យុសកម្មដែលចេញមកពីរោងចក្រថាមពលនុយក្លេអ៊ែរដៃឈី (Daiichi) ដែលទទួលរងការខូចខាតយ៉ាងដំណំដោយរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១។

ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំង២នេះរបស់អាមេរិកកំពុងស្ថិតក្នុងចំណុចដុនដាបបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយសារជម្លោះពាណិជ្ជកម្មដែលមានឬសគល់ចេញមកពីជម្លោះចាស់ច្រើនទសវត្សរ៍ពាក់ព័ន្ធនឹងសំណងសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងដែលត្រូវបានបង្ខំឱ្យធ្វើការអំឡុងពេលដែលជប៉ុនកាន់កាប់ឧបទ្វីបកូរ៉េ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation