ព័ត៌មានអន្តរជាតិ

លោក ពូទីន និយាយថាការបាញ់សាកល្បងមីស៊ីលរបស់អាមេរិកបង្កការគំរាមកំហែងដល់រុស្ស៊ី

image

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន ថ្លែងថា ការសាកល្បងមីស៊ីលថ្មី របស់អាមេរិក ដែលត្រូវបានហាមឃាត់ នៅក្រោមសន្ធិសញ្ញាអាវុធនោះ បានធ្វើឱ្យមានការគំរាមកំហែងថ្មីដល់រុស្ស៊ី ហើយទាមទារឱ្យមានការឆ្លើយតបពីអាមេរិក។

មន្ទីរប៉ង់តាហ្គោន បាននិយាយថា ខ្លួនបានសាកល្បងមីស៊ីលនាវាចម្បាំងធុនណាហ្កាក់ ដែលបានបើកដំណើរការ និងបានបាញ់ចំគោលដៅ ក្នុងចម្ងាយជាង ៥០០ គីឡូម៉ែត្រ។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សា កាលពីថ្ងៃពុធ ជាមួយប្រធានាធិបតីហ្វាំងឡង់ លោកពូទីន បានអះអាងថា ការសាកល្បង បង្ហាញថា សហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើការលើមីស៊ីលនេះ ជាយូរមកហើយ មុនពេលប្រកាសដកខ្លួន ចេញពីកតិកាសញ្ញានេះ។

ក្នុងឱកាសនោះ ប្រធានាធិបតីហ្វាំងឡង់ ក៏បានសម្តែងការព្រួយបារម្ភអំពីសន្តិសុខ បន្ទាប់ពីអាមេរិក និងរុស្ស៊ី ដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ៕

ព័ត៌មានទាក់ទង...