ពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ាជាច្រើនគ្រួសារនិយាយថាពួកគេនឹងមិនត្រឡប់ទៅមីយ៉ាន់ម៉ាវិញទេ
| ព័ត៌មានអន្តរជាតិ
SHARE

មន្ត្រីមួយរូប និយាយថា សមាជិកនៃក្រុមគ្រួសារមូស្លីមរ៉ូហ៊ីងយ៉ា ប្រមាណ ២០០ នាក់ត្រូវបានសម្ភាសកាលពីថ្ងៃពុធ ដោយមន្រ្តីមកពីទីភ្នាក់ងារជនភៀសខ្លួនសហរដ្ឋអាមេរិក និងរដ្ឋាភិបាលបង់ក្លាដែស ប៉ុន្តែជាលទ្ធផល ពួកគេមិនចង់វិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញទេ លើកលែងសុវត្ថិភាពរបស់ពួកគេត្រូវបានធានាជាផ្លូវការ។

មីយ៉ាន់ម៉ា បានបញ្ជាក់ថា ជនភៀសខ្លួន ៣.៤៥០នាក់ មកពី ១.០៥៦គ្រួសារ ដែលមានសិទ្ធិធ្វើមាតុភូមិនិវត្តន៍ ពីស្រុក Cox's Bazar នៃប្រទេសបង់ក្លាដែស។ប្រទេសនេះ ជាកន្លែងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណ១លាននាក់ កំពុងជ្រកកោន។

កាលពីថ្ងៃអង្គារ ក្រុមគ្រួសារចំនួន២១ បានប្រាប់មន្រ្តីនៅក្នុងបទសម្ភាសនោះថា “ ជាចេតនា” ថាពួកគេនឹងមិនវិលត្រឡប់ទៅវិញទេ"។

នេះជាលើកទី២ហើយ ដែលបង់ក្លាដែស និងមីយ៉ាន់ម៉ា បានប៉ុនប៉ង ធ្វើមាតុភូមិនិវត្តន៍ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទៅកាន់ទីកន្លែងដើមវិញ គឺនៅលើទឹកដីមីយ៉ាន់ម៉ា។

ការធ្វើមាតុភូមិនិវត្តន៍ ដែលបានគ្រោងទុក នាពេលកន្លងមក ត្រូវបានផ្អាកទៅវិញ នៅពេលដែលគ្មាននរណាម្នាក់ ចង់វិលត្រឡប់ទៅវិញ ដោយស្ម័គ្រចិត្ត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation