រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បញ្ជាក់ថា វត្តមានរបស់ស្ត្រី នៅក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ ពិតជាមានសារៈសំខាន់
| ព័ត៌មានជាតិ
SHARE

 ភ្នំពេញ ៖ ​កម្ពុជា ក្នុងកិច្ចសហការជាមួយ គណៈកម្មា ធិការ អាស៊ានដើម្បីស្ត្រី, ​គណៈកម្មការអាស៊ានដើម្បីលើកកម្ពស់ និងការពារសិទ្ធិស្ត្រីនិងកុមារ, ​លេខាធិការដ្ឋានអាស៊ាន និងអង្គការ​ USAID នៅថ្ងៃទី២២-២៣ ខែសីហា​ នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់លើកទីមួយ ពាក់ព័ន្ធនឹងការអនុវត្តរបៀបវារៈ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ នៅក្នុងតំបន់អាស៊ាន ​បន្ទាប់ពីប្រទេសជាសមាជិក ​បានអនុម័តលើសេចក្តីថ្លែងការណ៍រួម លើរបៀបវារៈ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ កាលពីឆ្នាំ២០១៧។   សន្និសីទនេះ ​ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ ​ទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បានអំពាវនាវឲ្យមាន កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរិះរកចំណុច ក្នុងការអនុវត្តរបៀបវារៈ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ​ ស្របតាមបរិកាណ៍របស់អាស៊ាន និងដើម្បីបង្កើន ការយល់ដឹង អំពីរបៀបវារៈនេះ នៅកម្រិតតំបន់ជាតិនិងសហគមន៍។

 លោកជំទាវកិច្ចការនារី បានបញ្ជាក់ថា វត្តមានរបស់ស្ត្រី នៅក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ ពិតជាមានសារៈសំខាន់ណាស់។ ជាក់ស្តែងកន្លងមក កម្ពុជាបានបញ្ជូនកងទ័ពនារីជាច្រើន ទៅចូលរួមថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ គឺពិតជាបានរួមចំណែកយ៉ាងខ្លាំង ក្នុងការស្វែងរកសន្តិភាព ជូនដល់ពិភពលោក។ 

 សន្និសីទនេះ គឺជាវេទិកាដ៏មានសារសំខាន់ សម្រាប់កិច្ចសន្ទនារបស់អាស៊ាន ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ ព្រមទាំងកិច្ចពិភាក្សាលើការបញ្ជ្រាបយេនឌ័រ ទៅក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា បែបជ្រុលនិយម ទាក់ទងរវាងស្ត្រី សន្តិភាព និងសន្តិសុខ និងសកម្មភាពមនុស្សធម៌ ការផ្ដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។

 ​បើតាមការបញ្ជាក់ពី លោកជំទាវរដ្ឋមន្ត្រីកិច្ចការនារី បានឲ្យដឹងថា ការរៀបចំនូវកិច្ចប្រជុំ ​ដែលធ្វើឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី ​មានទីតាំងជិត​វិមានឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺដើម្បីបង្ហាញឲ្យអាស៊ានបានឃើញ ពីសមិទ្ធផលសុខសន្តិភាព ដែលកម្ពុជាសម្រេចបាន៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation