នាយករដ្ឋមន្ត្រីអង់គ្លេស៖ អង់គ្លេសត្រូវតែចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី៣១ ខែតុលាមិនថាមានឬគ្មានកិច្ចព្រមព្រៀងនោះទេ
| ព័ត៌មានអន្តរជាតិ
SHARE

នេះជាការបញ្ជាក់ ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។ លោកបញ្ជាក់ថា ចក្រភពអង់គ្លេស ត្រូវតែចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី ៣១ ខែតុលា ទោះជាមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ។

ការកត់សម្គាល់នេះ ធ្វើឡើងបន្ទាប់ពី លោក Macron និយាយថា មិនមានពេលវេលាគ្រប់គ្រាន់ទេ នៅខែក្រោយនេះ ដើម្បីចរចាដកកិច្ចព្រមព្រៀងBrexitថ្មី។

លោកនាយករដ្ឋមន្រ្តី ចន សុន បន្ថែមថា គាត់ចង់បានកិច្ចព្រមព្រៀងមួយ ហើយគាត់ត្រូវបានលើកទឹកចិត្ត ដោយការពិភាក្សាគ្នា ជាមួយអធិការបតីអាល្លឺម៉ង់ អេនជេឡាម៉ាកែល នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃពុធសប្តាហ៍នេះ។

លោក Macron បានអំពាវនាវឱ្យមានកិច្ចពិភាក្សា ប្រកបដោយប្រយោជន៍ ជាមួយអង់គ្លេស ដើម្បីរកដំណោះស្រាយចំពោះការចាកចេញ ពីសហភាពអឺរ៉ុប។ លោកបន្ថែមថា ផែនការណាមួយគួរតែស្ថិត នៅក្នុងក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងBREXIT ដែលមានស្រាប់។

លោក Macron បន្តថា"យើងត្រូវព្យាយាម ឲ្យបានផលប្រយោជន៍ វាអាចទៅរួច ក្នុងការស្វែងរកអ្វីដែលឆ្លាតវៃ ក្នុងរយៈពេល៣០ថ្ងៃខាងមុខ ប៉ុន្តែដំណោះស្រាយបែបនេះ មិនគួរនៅឆ្ងាយពីមូលដ្ឋានគ្រឹះ ដែលបានចរចារួចហើយនោះទេ"៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation