អង្គការសុខភាពពិភពលោកប្រកាសថាការលុបបំបាត់ជំងឺគ្រុនចាញ់អាចទៅរួចប៉ុន្តែត្រូវការវិធីសាស្ត្រថ្មីៗ
| ព័ត៌មានអន្តរជាតិ
SHARE

អង្គការសុខភាពពិភពលោក និយាយថា ការលុបបំបាត់ជំងឺគ្រុនចាញ់ អាចទៅរួច ប៉ុន្តែត្រូវការវិធីសាស្ត្រថ្មីៗ ដើម្បីបញ្ចប់បញ្ហានេះ។

លោកវេជ្ជបណ្ឌិត Pedro Alonso ប្រធានផ្នែកជំងឺគ្រុនចាញ់ពិភពលោក របស់ទីភ្នាក់ងារសុខាភិបាល សហរដ្ឋអាមេរិកមានប្រសាសន៍ថា អង្គការសុខភាពពិភពលោក ពេញចិត្តនឹងការលុបបំបាត់ជំងឺនេះ ប៉ុន្តែសំណួរចម្បង អំពីលទ្ធភាពរបស់វា នៅតែមាននៅឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ លោក Alonso ទទួលស្គាល់ថា ឧបករណ៍ដែលយើងមានសព្វថ្ងៃនេះ នឹងមិនអាចលុបបំបាត់បានទេ ទាល់តែមានជំនួយថ្មីៗបន្ថែមទៀត វិធីសាស្ត្រថ្មីៗ។

អង្គការសុខភាពពិភពលោក បានធ្វើសកម្មភាព ដើម្បីបំបាត់ជំងឺគ្រុនចាញ់ពីភពផែនដី។ យុទ្ធនាការលុបបំបាត់ ត្រូវបានប៉ុនប៉ង ជាលើកដំបូងកាលពីឆ្នាំ១៩៥៥ មុនពេលត្រូវគេបោះបង់ចោល អស់រយៈពេលជាង១២ឆ្នាំក្រោយមកទៀត។

ទោះបីវ៉ាក់សាំង មានប្រសិទ្ធភាព និងថវិកាវិនិយោគ រាប់ពាន់លានដុល្លារក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែង លុបបំបាត់ជំងឺគ្រុនចាញ់ បានជាប់គាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មន្ត្រីជាច្រើនបានខកខាន លើគោលដៅលុបបំបាត់ជំងឺនេះម្តងហើយម្តងទៀត។

សូមជម្រាបថា ជំងឺគ្រុនចាញ់ សម្លាប់មនុស្សប្រហែល៤៣៥.០០០នាក់ ជារៀងរាល់ឆ្នាំនៅលើពិភពលោក ដែលភាគច្រើនជាកុមារ ដែលស្ថិតនៅទ្វីបអាហ្វ្រិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation