កាកសំណល់ប្លាស្ទីកនៅសល់៦៩កុងតឺន័រទៀត ត្រូវបានពន្យារពេលដឹកជញ្ជូនចេញពីកម្ពុជា ដោយហេតុផលអាកាសធាតុនិងការកកស្ទះទំនិញ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ កាកសំណល់ប្លាស្ទីកចំនួន៨៣កុងតឺន័រ ត្រូវបានដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ដែលត្រូវបានលួចនាំចូលដោយខុសច្បាប់មកកម្ពុជា ដោយក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.LTD ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា នារសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៩ នេះ ។

អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា គិតមកដល់ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៩ នេះ សាមីក្រុមហ៊ុនបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ព្រមទាំងបានបង់ថ្លៃចំណតផែ និងថ្លៃកប៉ាល់មួយចំនួន ហើយក៏បានដឹកជញ្ជូនកាកសំណល់ប្លាស្ទីកចេញពីកម្ពុជា ចំនួន១៦ កុងតឺន័រ កាលពីយប់ ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៩កន្លងទៅនេះផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ដោយហេតុថា ក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនតាមផ្លូវសមុទ្របានជួបបញ្ហាមួយចំនួន រួមមាន៖ អាកាសធាតុមិនអំណោយផល ធ្វើឲ្យខកខានជើងកប៉ាល់និងទំនិញកកស្ទះជាច្រើន ដែលទទួលកក់ពីអតិថិជនផ្សេងៗទៀត ដូច្នេះទើបក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.LTD បានស្នើសុំពន្យារពេលការដឹកជញ្ជូនកាកសំណល់ប្លាស្ទីកដែលនៅសល់ចំនួន ៦៩ កុងតឺន័រទៀត តាមតារាង ពេលវេលា ដែលក្រុមហ៊ុនកប៉ាល់បានផ្តល់ជូន គិតចាប់ពីថ្ងៃទី២៤ ខែ សីហា រហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation