សរុបការខូតខាតនិងផលប៉ះពាល់ នៃអគ្គិភ័យឆេះរោងសិប្បកម្មផលិតពូកក្នុងភូមិចម្រើនផល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ​ ៖​ រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថានការណ៍​ អគ្គិភ័យ​នេះ​ បាន​សម្រេច​ហើយ​ តែ​ចំពោះ​អគារ​កម្ពស់​៤​ជាន់​ សមត្ថកិច្ច​អាជ្ញាធរសម្រេចវាយកខ្ទេច ដើម្បីការពារការបាក់ស្រុតមក​លើ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ជិតខាង​ ។​

​សូម​បញ្ជាក់​ថា​ នៅ​វេលា​ម៉ោង​១និង​២០​នាទី​រសៀល​ ថ្ងៃ​ សុក្រ​ ៨​រោច​ ខែស្រាព​ណ៌​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៩​ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​សិប្បកម្ម​ពូក​ ស្ថិត​តាម​ណ្តោ​យ​ផ្លូវ​លេខ​៨​បេ​តេ​ កែង​នឹង​ផ្លូវ​លេខ​៣​បេ​តេ​ ក្រុម​៤​ ភូមិ​ចំរើន​ផល​១​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ឈ្មោះ​ កាន់​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ មានមុខ​របរ​ ម្ចាស់​រោងចក្រ​ ,​ ប្រភេទ​សំណង់ សង់​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ទំហំ​២០០​ម៉ែត្រ​X២០០​ម៉ែត្រ​ កំពស់​៤​ជាន់​ ។​

​ការ​ឆាបឆេះ​នេះ​ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ គឺ​មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ឆាបឆេះ​នេះ​ បណ្តាល​ឲ្យ​ខូចខាត​ ឆេះ​រោង​សិប្បកម្ម​ផលិត​ពូក​គេង​ សង់​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ទំហំ​២០០​ម៉ែត្រ​X២០០​ម៉ែត្រ​ កម្ពស់​៤​ជាន់​ អស់ទាំង​ស្រុង​ រួម​ទាំង​ឆេះ​ឧបករណ៍​សម្ភារ​បម្រើ​ឲ្យ​ការ​ផលិត​ពូក​មាន​ដូច​ជា​ឆេះ​ម៉ាស៊ីនដេរ​ចំនួន​១៨​គ្រឿង​,​ ឆេះ​ម៉ាស៊ីន​ កាត់​ពូក​ចំនួន​៧​គ្រឿង​,​ ឆេះ​ម៉ាស៊ីន​ជាក់​ពូក​ចំនួន​១​គ្រឿង​ និង​ពុំបាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ឆាបឆេះ​នេះ​ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ ឬ​ស្លាប់​នោះ​ទេ​។​

​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​ផង​ដែរ​ កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រួម​មាន​ ៖​ រថយន្ត​កា​រិ​.​អគ្គិភ័យ​:​ ចំនួន​២៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​១៥៧​ឡាន​ ស្មើនឹង​ ៧៣០​ម៉ែត្រគូប​,​ រថយន្ត​ជំនួយ​ :​ រថយន្ត​អគ្គិភ័យ​ ក្រសួងមហាផ្ទៃ​ ចំនួន​ ០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១០​ឡាន​ ស្មើនឹង​ ៤០​ម៉ែត្រគុប​,​ រថយន្ត​អគ្គិភ័យ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចំនួន​ ០៥​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣៥​ឡាន​ ស្មើនឹង​១៦៨​ ម៉ែត្រគុប​,​ រថយន្ត​អគ្គិភ័យ​ OCIC​ ជ្រោយចង្វារ​ ចំនួន​ ០៦​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣៦​ឡាន​ ស្មើនឹង​ ៤១០​ ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​ OCIC​កោះ​ពេជ្រ​ ចំនួន​៥​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣០​ឡាន​ ស្មើនឹង​ ១៤៤​ ម៉ែត្រគុប​,​ រថយន្ត​អគ្គិភ័យ​ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០២​ឡាន​ ស្មើនឹង​ ១២​ ម៉ែត្រគុប​,​ រថយន្ត​អគ្គិភ័យ​បុរី​ប៉េង​ហួត​ ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០២​ឡាន​ ស្មើនឹង​ ០៨​ ម៉ែត្រគុប​,​ រថយន្ត​អគ្គិភ័យ​ ង​៧០​ ចំនួន​ ០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១០​ឡាន​ ស្មើនឹង​ ៤០​ ម៉ែត្រគុប​៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation