សិស្សពូកែជាច្រើនរូបនៅសាលាបឋមសិក្សាឧត្តរ ទទួលរង្វាន់ និងប័ណ្ណសរសើរលើកទឹកចិត្ត
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ដើម្បីជាការចូលរួមលើកស្ទួយនូវវិស័យអប់រំឲ្យកាន់តែរីកចម្រើនប្រកបដោយគុណភាពខ្ពស់ នៅពេលកន្លងទៅនេះគណៈគ្រប់គ្រងសាលាឧត្តរ ក្រុងកំពង់ចាមរួមទាំងមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាមគឺបានធ្វើការប្រឡងជ្រើសរើសសិស្សពូកែប្រចាំសាលាចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦។

បន្ទាប់ពីការប្រឡងត្រូវបានបញ្ចប់និងប្រកាសលទ្ធផលរួចមក នៅថ្ងៃចុងសប្តាហ៍នេះគណៈគ្រប់គ្រងសាលាដែលមានលោកវ៉ែន សុផល ជានាយកសាលាឧត្តរគឺបានធ្វើការលើកទឹកចិត្តចែករង្វាន់ និងប័ណ្ណសរសើរដល់សិស្សពូកែដែលប្រឡងជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥។

បើយោងតាមនាយកសាលាបឋមសិក្សាឧត្តរ លោកវ៉ែន សុផល បានឲ្យដឹងថាជាលទ្ធផលនៅចុងឆ្នាំសិក្សាសិស្សជាប់មធ្យមភាគមានចំនួន១.៤០៤នាក់ ធ្លាក់១៣៨ សិស្សបោះបង់ការសិក្សា៦នាក់និងសិស្សប្រឡងជាប់ជាសិស្សពូកែក្នុងឱកាសនេះមានចំនួនសរុប៥១នាក់ ក្នុងនោះមានចំនួនស្រី៣៥នាក់។


នៅក្នុងពិធីចែករង្វាន់លើកទឹកចិត្តដល់សិស្សពូកែ និងការរំលឹកគុណគ្រូនេះដែរលោក លី ម៉េង សាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាមក៏បានណែនាំសិស្សឲ្យបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត ម៉្យាងវិញទៀតដោយសារបច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើន ដូចនេះសិស្សអាចសិក្សាស្រាវជ្រាវមេរៀន និងរូមន្តនានាបន្ថែមទៀតដែលគេបានចងក្រងនៅលើប្រព័ន្ធអ៊ីនធឺណិត។ លោកប្រធានមន្ទីរបានណែនាំបន្តទៀតថាដើម្បីឲ្យសិស្សទទួលបានលទ្ធផលសិក្សាល្អគឺត្រូវតែមានការចូលរួមចំណែកសំខាន់ពីនាយកសាលា លោកគ្រូអ្នកគ្រូ ពីសហគមន៍ និងសិស្សខ្លួនឯងផ្ទាល់ហើយក្នុងនោះបញ្ហាបរិស្ថានអនាម័យ សោភណភាពក្នុងសាលាក៏ត្រូវបានរៀបចំឲ្យបានស្អាតដូចជានៅក្នុងបន្ទប់រៀនត្រូវមានបិទពាក្យស្លោក រូបមន្តជាដើម។


ដោយឡែកក្នុងនាមលោកឧកញ៉ា ហូត ឈឿន ប្រធានសភាពាណិជ្ជកម្មកម្ពុជាមណ្ឌលកំពង់ចាម មណ្ឌលគីរីដែលតែងតែជួយឧបត្ថមដល់សិស្ស និងសាលាទាំងសម្ភារសិក្សា និងសមិទ្ធផលផ្សេងៗក៏បានណែនាំឲ្យមាតាបិតាសិស្ស ត្រូវលើកទឹកចិត្តកូនៗខិតខំសិក្សា ដើម្បីក្លាយជាធនធានដ៏មានតម្លៃទៅថ្ងៃអនាគត។ ហើយមាតាបិតសិស្សត្រូវសហការទំនាក់ទំនងជាមួយគ្រូប្រចាំថ្នាក់ ដើម្បីតាមដានការសិក្សារបស់បុត្រធីតា ដោយជំរុញឲ្យកូនៗបានធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យជាទៀងទាត់ និងលើកទឹកចិត្តកុមារឲ្យស្រឡាញ់ការអានសៀវភៅ និងឱ្យបុត្រធីតាចូលអាន និងខ្ចីសៀវភៅពីបណ្ណាល័យយកទៅអាននៅផ្ទះដើម្បីឲ្យពួកគេ ក្លាយទៅជាទម្លាប់អាន នោះកុលបុត្រកុលធីតារបស់លោកអ្នក នឹងក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃនាថ្ងៃអនាគត ដោយប្រើប្រាស់ចំណេះដឹងដើម្បីធ្វើឲ្យជីវភាពគ្រួសារធូរធារផង និងជួយអភិវឌ្ឍដល់សង្គមជាតិយើងផងដែរ៕ ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation