ការតវ៉ានៅក្នុងទីក្រុងរីយ៉ូឌឺហ្សាណេរ៉ូ (Rio de Janeiro) ជុំវិញបញ្ហាភ្លើងឆេះព្រៃនៅតំបន់អាម៉ាហ្សូន
| ព័ត៌មានអន្តរជាតិ
SHARE

មនុស្សរាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវនានា ក្នុងទីក្រុងរីអូដឺហ្សាណេរ៉ូ កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យរដ្ឋាភិបាល បន្ថែមវិធានការ ដើម្បីប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃ នៅតំបន់អាម៉ាហ្សូន នៅក្នុងប្រទេសប្រេស៊ីល។

បាតុកម្មនេះ ក៏ជាផ្នែកមួយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ដែលបណ្តាលឲ្យមានបញ្ហានេះ បន្តរីករាលដាល។ កុមារតូចៗ ក៏បានចូលរួមនៅក្នុងបាតុកម្ម តាមដងផ្លូវនេះដែរ ដោយពួកគេ កាន់បដាដើម្បីស្នើសុំឲ្យមានការ ការពារភពផែនដី និងតំបន់អាម៉ាហ្សូន។

សារមួយចំនួន នៃប័ណ្ណប្រកាស ត្រូវបានសំដៅទៅលើ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដោយមានន័យថា "Bol onaro កំពុងដុតបំផ្លាញអនាគតរបស់យើង"។

អគ្គិភ័យកើតឡើងជាទូទៅ នៅប្រទេសប្រេស៊ីល នារដូវប្រាំងនេះ ប៉ុន្តែវារីករាលដាលខ្លាំងជាងឆ្នាំមុន។ មកដល់ពេលនេះ ភ្លើងឆេះព្រៃជិត ៧៧,០០០ នៅទូទាំងប្រទេស គឺកើនឡើង៨៥% បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

ពាក់ព័ន្ឋនឹងរឿងនេះដែរ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានប្រាប់អ្នកសារព័ត៌មាន ថា មេដឹកនាំនៃប្រទេស G7 យល់ព្រមជួយប្រទេស នៅតំបន់ព្រៃអាម៉ាហ្សូន ដើម្បីដោះស្រាយបញ្ហា ភ្លើងឆេះព្រៃ។នេះបើយោងតាមសារព័ត៌មាន Sputnik។ 

លោក Emmanuel Macron បញ្ជាក់ថា បច្ចុប្បន្នក្រុមការងារ កំពុងធ្វើទំនាក់ទំនង ជាមួយបណ្តាប្រទេស នៅអាងទន្លេអាម៉ាហ្សូន ដូច្នេះយើងអាចបញ្ចប់ កាតព្វកិច្ចជាក់លាក់ ទាក់ទងនឹងប្រភព បច្ចេកទេស និងហិរញ្ញវត្ថុ»៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation