អ៊ីស្រាអែលប្រកាសថាខ្លួនបានរារាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់
| ព័ត៌មានអន្តរជាតិ
SHARE

អ្នកនាំពាក្យកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) និយាយថា IDF បានរារាំងការវាយប្រហារ របស់កងជីវពលអ៊ីរ៉ង់ និងកងកម្លាំង Quds កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

យោធាអ៊ីស្រាអែល បានវាយប្រហារគោលដៅ នៅជិតក្រុងដាម៉ាស កាលពីល្ងាចថ្ងៃសៅរ៍។ នេះ គឺជាកិច្ចខិតខំប្រឹងប្រែង ប្រកបដោយជោគជ័យមួយ ដើម្បីបញ្ឈប់ការវាយប្រហារ ដោយយន្តហោះចម្បាំងអ៊ីរ៉ង់ ដែលកំពុងកើតមានលើទឹកដីអ៊ីស្រាអែល។ អ៊ីស្រាអែល បានបង្កើនយុទ្ធនាការរួចទៅហើយ ដើម្បីប្រឆាំងនឹងសកម្មភាពយោធាអ៊ីរ៉ង់ នៅក្នុងតំបន់។សកម្មភាពអ៊ីស្រាអែលនេះ ធ្វើឡើងកាលពីម្សិលមិញ។

ការវាយប្រហារតាមអាកាស នៅពេលយប់ បានបង្កជាអគ្គិភ័យ ប្រឆាំងយន្ដហោះស៊ីរី បានលេចចេញ ជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ របស់កងកម្លាំងអ៊ីស្រាអែល ក្នុងការវាយប្រហារជាច្រើនឆ្នាំ ទៅលើគោលដៅរបស់អ៊ីរ៉ង់នៅស៊ីរី។

អ្នកនាំពាក្យ IDF លោកវរសេនីយ៍ទោ Jonathan Conricus បាននិយាយថា កម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលធ្វើការជាមួយកងជីវពលស៊ីអ៊ីត ដែលជាសម្ព័ន្ធមិត្តបានគ្រោងនឹងបញ្ជូនយន្តហោះដ្រូន ផ្ទុកដោយគ្រឿងផ្ទុះជាច្រើន ទៅក្នុងប្រទេសអ៊ីស្រាអែល។


លោក Conricus បានស្តីបន្ទោសអ៊ីរ៉ង់ចំពោះការវាយប្រហារ នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត ។លោកថា នេះជាសកម្មភាពពួកឧទ្ទាម Houthis របស់យេម៉ែនបានទទួលខុសត្រូវ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation