មនុស្ស៧នាក់ស្លាប់ក្នុងគ្រោះថ្នាក់យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រនៅអេស្ប៉ាញ
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមអាជ្ញាធរ និយាយថា ការប៉ះទង្គិចគ្នា រវាងឧទ្ធម្ភាគចក្រ និងយន្តហោះធុនតូចមួយ នៅលើកោះម៉ាឌូកា នៃប្រទេសអេស្ប៉ាញ បានសម្លាប់មនុស្ស ៧ នាក់ កាលពីថ្ងៃអាទិត្យ។

អាជ្ញាធរនៅកោះ Balearic នៃប្រទេសអេស្ប៉ាញ បាននិយាយក្នុងធ្វីធើរថា ជនរងគ្រោះទាំងនោះ រួមមាន មនុស្សពេញវ័យ៣នាក់ និងកុមារ២នាក់ នៅក្នុងឧទ្ធម្ភាគចក្រ និងបុរសពីរនាក់ផ្សេងទៀត ក៏នៅក្នុងយន្ដហោះធុនស្រាលនោះដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ឧទ្ធម្ភាគចក្រមួយគ្រឿង កំពុងធ្វើដំណើរកម្សាន្ត។

ទីភ្នាក់ងារព័ត៌មានឯកជនមួយ ចុះផ្សាយថា មានជនរងគ្រោះម្នាក់ គឺជាជនជាតិអ៊ីតាលី។

អាជ្ញាធរ បានបើកការស៊ើបអង្កេត លើអ្វីដែលបានកើតឡើង។

នាយករដ្ឋមន្រ្តីចាំផ្ទះ របស់ប្រទេសអេស្ប៉ាញលោក Pedro Sanchez បានផ្ញើសារចូលរួមរំលែកទុក្ខ នៅលើបណ្តាញ Twitter ដល់ក្រុមគ្រួសារជនរងគ្រោះនិងបានសម្តែងការសោកស្តាយចំពោះគ្រោះថ្នាក់នេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation