ព័ត៌មានជាតិ

កម្ពុជា-វៀតណាម-ឡាវ រួមគ្នាទប់ស្កាត់ បញ្ហាអសកម្ម នៅតំបន់ត្រីកោណ

image

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា កម្ពុជា មានប្រសាសន៍ ប្រាប់ក្រុមអ្នកកាសែតថា កម្ពុជា-វៀតណាម-ឡាវ រួមគ្នាទប់ស្កាត់ បញ្ហាអសកម្ម នៅតំបន់ត្រីកោណ។

កិច្ចប្រជុំនៃគណៈ កម្មការទាំង ៣នៃរដ្ឋសភាមកពីប្រទេសវៀតណាម-ឡាវ-កម្ពុជា ផ្ដោតសំខាន់ទៅលើកិច្ចសហការរួមគ្នា នៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងបីរួមគ្នា ប្រឆាំងការជួញដូរគ្រឿងញៀន ការជួញ ដូរមនុស្សប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងរៀបចំផែនការអភិវឌ្ឍនៅតំបន់ ត្រីកោណនៃប្រទេសទាំង៣ដោយមានការចូលរួមពីវិស័យឯកជននិងអង្គការដៃគូអន្តរជាតិអភិវឌ្ឍតំបន់ត្រីកោណនៃប្រទេស ទាំង៣ឲ្យទៅជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពី រដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំលើកទី ៤ស្តីពីតួនាទីភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ-គណៈកម្មា ធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភានៃប្រទេសទាំង៣ក្នុងការកសាងសហប្រតិ បត្តិការអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាពនិងមិត្តភាព ដែលប្រព្រឹត្តិឡើងពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ៕

ព័ត៌មានទាក់ទង...