ជនចំណាកស្រុកវ៉េណេស៊ុយអេឡាសម្រុកចូលទៅប្រទេសអេក្វាទ័រនៅមុនពេលមានការរឹតបន្តឹងទិដ្ឋាការថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋាភិបាលកូឡុំប៊ី និយាយថា ជនចំណាកស្រុកវ៉េណេស៊ុយអេឡា ជាង៨៥.០០០នាក់ បានឆ្លងដែនទៅកាន់តំបន់អេក្វាទ័រ កាលពីខែមុន ជាមួយនឹងការរឹតត្បិតទិដ្ឋាការថ្មី។

យោងតាមតួលេ ខពីទីភ្នាក់ងារចំណាកស្រុករបស់កូឡុំប៊ី ឱ្យដឹងថា ចំនួនអ្នកធ្វើចំណាកស្រុក ចូលអេក្វាទ័រនៅឯច្រកព្រំដែន រំដាយកា បានកើនឡើងដល់ ១១.០០០ នាក់ កាលពីចុងសប្តាហ៍។

ឥឡូវនេះ តំបន់អេក្វាទ័រ នឹងតម្រូវឱ្យមានទិដ្ឋាការ សម្រាប់ពលរដ្ឋវ៉េណេស៊ុយអេឡា ដែលជាផ្នែកមួយនៃគោលនយោបាយ អន្តោប្រវេសន៍តឹងរ៉ឹង ដែលកំពុងត្រូវបានអនុវត្ត នៅក្នុងប្រទេសមួយចំនួន។

កូឡុំប៊ី មិនបានដាក់ចេញនូវតម្រូវការ អន្តោប្រវេសន៍តឹងរ៉ឹងទេ ផ្ទុយទៅវិញលើកទឹកចិត្ត ដល់ជនអន្តោប្រវេសន៍ ដែលបានចូលប្រទេសនេះ និងបានចុះឈ្មោះក្រៅផ្លូវការ ដូច្នេះពួកគេអាចទទួលបានសេវាថែទាំសុខភាព កន្លែងសិក្សា និងសេវាកម្មសង្គមផ្សេងៗទៀត។

ទន្ទឹមនឹងនេះ តំបន់អេក្វាទ័រ បានបង្កើនការត្រួតពិនិត្យតាមដងផ្លូវ នៅជុំវិញព្រំដែនរបស់ខ្លួន ជាមួយប្រទេសកូឡុំប៊ី ដើម្បីព្យាយាមទប់ស្កាត់លំហូរ ជនចំណាកស្រុកវ៉េណេស៊ុយអេឡា ដែលប៉ុនប៉ងឆ្លងកាត់ព្រំដែនខុសច្បាប់។

ប្រជាជនវ៉េណេស៊ុយអេឡាចំនួន ៣២០.០០០ នាក់ បច្ចុប្បន្នកំពុងរស់នៅតំបន់អេក្វាទ័រ។ រដ្ឋាភិបាលប៉ាន់ប្រមាណថា តួលេខនេះ អាចនឹងកើនឡើងដល់ជិតកន្លះលាននាក់ នៅចុងឆ្នាំនេះ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation